ជិតភ្ជុំបិណ្ឌ តារាខ្លួនក្មេងសម្លេងចាស់ អ៊ុក សុវណ្ណារី និង ធឿន បូរី ចេញបទថ្មីរួមគ្នា ពីរោះកប់ (មានចម្រៀង)

ភ្នំពេញ៖ បើនិយាយពីតារាចម្រៀងខ្លួនក្មេងសម្លេងចាស់ពីរដួង កុមារី អ៊ុក សុវណ្ណារី និងកុមារា ធឿន បូរី ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ប្អូនទាំងពីរ ព្រោះថាប្រជាប្រិយភាពរបស់តារាវ័យក្មេងទាំងពីរនេះ គឺពិតជាមិនធម្មតានោះទេ។យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកទាំងពីរបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយឃើញពួកគេចេញបទចម្រៀងមួយបទច្រៀងឆ្លើយឆ្លង មានចំណងជើងថា “កម្លោះឌីដង ក្រមុំតវ៉ា” សម្រាប់ទុកឲ្យអ្នកគាំទ្ររាំលេងកម្សាន្ត និងអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ក្នុងនោះដែរ សម្រាប់បទចម្រៀងទើបតែចេញក្តៅៗនេះ តារាចម្រៀងវ័យក្មេងទាំងពីរ នៅតែមិនធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងនោះទេ ព្រោះថាសម្លេងរបស់ពួកគេក្នុងបទនេះ ពិតជាសមគ្នា និងពីរោះគួរឲ្យចង់ស្តាប់មែនទែន។ទោះជាយ៉ាងណាក្តី ចំពោះបទថ្មីនេះដែរ សុវណ្ណារី និងបូរី បានទទួលពាក្យសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់នោះទេ ហើយអ្នកគាំទ្រក៏ទទួចចង់ឲ្យអ្នកទាំងពីរចេញបទចម្រៀងជាមួយគ្នាបែបនេះ ឲ្យកាន់តែច្រើនផងដែរ៕កុំឲ្យខាងពេលយូរ ចង់ដឹងបទថ្មីនេះ ពីរោះបែបណានោះ តោះទស្សនាវីដេអូខាងក្រោម៖
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”
“កម្លោះឌីដង ក្រមុំតវ៉ា”