ពេលនេះលៀង ចាន់ឡា ចេញមុខសម្តែង រឿងអប់រំខ្លី ជាមួយកំពូលតារាសម្តែង ស្វែង សុជាតា បាត់!

ភ្នំពេញ៖​ ទោះបីជាបេក្ខភាពX Factor រដូវកាលដំបូងប្អូនស្រី លៀង ចាន់ឡា មិនបានទទួលនូវភាពជោគជ័យនៅក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោកមួយនេះយ៉ាងណាក្តី ក៏ប៉ុន្តែដោយសារតែការស្រលាញ់អាណិតពីរូបនាង ក៏មានការពេញចិត្ត ហៅឡើងច្រៀងក្នុងកម្មវិធីនានាជាច្រើន។ដោយក្នុងនោះនាងក៏ចាប់ផ្តើមលេចមុខខ្លាំងមិនធម្មតា ក្រោយកែសម្រស់ស្អាតជាមុនរួច ខណៈពេលដែលទទួលបាននូវការពេញចិត្ត និងរំ់ភើបជំនួសនាងគ្រប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំងនោះគឺ​ នាងចាប់ផ្តើមលេចនូវមុខ បានសម្តែងរឿងបែបអប់រំ ជាមួយនឹងតារាល្បីៗជាច្រើន ដូចជាអ្នកនាងស្វែង សុជាតា។តាមរយៈរូបភាពទាំងនេះ ជាមួយនឹងសកម្មភាពក្រៅឆាកក្រោយពីការសម្តែង បណ្តាអ្នកគាំទ្រពិតជារីករាយក្នុងចិត្ត ដែលត្រឹមរយៈពេលដ៏ខ្លី អ្វីៗត្រូវបានផ្លាស់ប្តូរទាំងរូបសម្រស់ និងប្រជាប្រិយភាពហាក់ស្ទុះឡើងជាលំដាប់ ទោះបីមិនបានបង្ហាញសមត្ថភាពបន្ត នៅលើឆាកX Factor យ៉ាងណាក្តី។ជាមួយគ្នានេះដែរ ហ្វេនជាច្រើនក៏ទន្ទឹងរង់ចាំមើលរឿងថ្មី ក្រោមការសម្តែងរបស់តារាវ័យក្មេងរូបនេះគ្រប់គ្នា ដែលនេះជាការសម្តែងលើកដំបូងរបស់នាងហើយ ក្រៅពីឡើងឆាកច្រៀង៕សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា សម្តែងរឿងអប់រំ
លៀង ចាន់ឡា សម្តែងរឿងអប់រំ
លៀង ចាន់ឡា សម្តែងរឿងអប់រំ