វាសនាក្រុម F(x) ទៅជាយ៉ាងណា? បើថ្ងៃនេះ Amber ប្រកាសដើរចេញពី SM បាត់ហើយ

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ នាង Amber សមាជិកក្រុម F(x) បានបង្ហោះសារយ៉ាងវែងក្នុងគណនី IG ដើម្បីប្រកាសប្រាប់អ្នកគាំទ្រថា ខ្លួនសម្រេចចិត្តដើរចេញពីទ្រនំយូរឆ្នាំ ផលិតកម្ម SM Entertainment ហើយ បន្ទាប់ពីចំណាយពេលជាង ១២ ឆ្នាំជាមួយផលិតកម្មនេះ។ក្នុងនោះដែរ នាង Amber បានសរសេរសារជាភាសាកូរ៉េ និងអង់គ្លេសបែបនេះថា៖ គួររម្លឹកដែរថា នាង Amber បានចូលផលិតកម្ម SM entertainment នៅឆ្នាំ ២០០៨ បន្ទាប់ពីធ្វើការប្រឡងក្នុងកម្មវិធី Global Audition។ បន្ទាប់មកនាងក៏បានក្លាយខ្លួនជាសមាជិកក្រុម f(x) ក្នុងឆ្នាំ ២០០៩។ ចំពោះរឿងរ៉ាវដើរចេញពីផលិតកម្មរបស់នាង Amber ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថាទើបតែមួយខែមុន នាងនិងសមាជិកក្រុមបានសម្តែងរួមគ្នាជាលើកដំបូងក្រោយបាត់មុខអស់៤ឆ្នាំ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមថា ពួកគេនឹងត្រឡប់មកវិញជាមួយបទចម្រៀងថ្មីឆាប់ៗ ក៏ប៉ុន្តែបែរជាព្រឹកមិញនេះ នាងបានបង្ហោះសារបែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រពួកគេខូចចិត្តមិនតិចនាក់នោះទេ។ ហើយគ្រប់គ្នាក៏កំពុងតែបារម្ភអំពីវាសនារបស់ក្រុម f(x) នឹងទៅជាយ៉ាងណា ក្រោយកើតរឿងរ៉ាវបែបនេះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Amber
Amber
Amber
សាររបស់Amber