ស្អែកទីផ្សារបិទហើយ!! Chelsea ឆ្លៀតបញ្ចេញកីឡាករមួយរូបទៅបារាំងបានសម្រេចទៀត

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៤:៥៥
អង់គ្លេស៖ ខ្សែបម្រើរបស់ Chelsea កីឡាករ Tiemoue Bakayoko បានប្រកាសពីការផ្ទេរទៅចូលរួមជាមួយក្លិបចាស់ខ្លួន AS Monaco ជាផ្លូវការក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករTiemoue Bakayoko
Bakayoko បានមកចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០១៧ ប៉ុន្តែមិនសូវមានឱកាសក្នុងការបង្ហាញខ្លួនញឺកញាប់ក្នុងជម្រើស ១១នាក់ដំបូងទេ ដោយកាលពីរដូវកាលមុនរូបគេត្រូវក្លិបនៅអ៊ីតាលី AC Milan ខ្ចីជើងមួយរដូវកាលពេញ។ ក្រោយចប់កិច្ចសន្យាខ្ចីជើងជាមួយ AC Milan ខ្សែបម្រើរូបនេះបានត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ ប៉ុន្តែរូបគេនៅតែមិនអាចប្រជែងបានកន្លែងលេងដដែល ក្រោមការដឹកនាំរបស់លោក Frank Lampard ទើបសម្រេចចិត្តបន្តចាកចេញពីក្លិបដែលមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ីមួយនេះក្រោមលក្ខខណ្ឌខ្ចីជើង។
កីឡាករ Tiemoue Bakayoko
Monaco អាចមានសិទ្ធិទិញផ្ដាច់ Bakayoko ក្នុងតម្លៃ ៣៨លានផោន (៤២,៥លានអឺរ៉ូ) នៅពេលដែលកិច្ចសន្យាខ្ចីជើងបានផុតសុពលភាព។ ថ្លែងនៅក្នុងកិច្ចសន្ទនានៅលើគេហំទំព័រផ្លូវការរបស់ Monaco ខ្សែបម្រើមាឌធំរូបនេះឲ្យដឹងថា៖ Bakayoko បានបន្តថា៖
កីឡាករ Tiemoue Bakayoko