ចិត្តរារែកណាស់ប៉ិនេះ!! តភាគ Neymar ប្រាប់ PSG វិញថាខ្លួននឹងមិនចេញទៅណាទាំងអស់

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១០:០៤
បារាំង៖ ទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបកាន់តែខិតជិតដល់ពេលបិទ ពេលនេះខ្សែប្រយុទ្ធ Neymar ហាក់បង្ហាញចេតនាក្នុងការរួមរស់បន្តជាមួយ Paris Saint-Germain បន្ទាប់ពីព័ត៌មាននៃការចាកចេញរបស់គេពី PSG ទៅចួលរួមជាមួយ Real Madrid និង Barcelona បានអូសបន្លាយអស់ពេលជាយូរ។
កីឡាករ Neymar
ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះបានបោះបង់ក្ដីស្រមៃក្នុងការចាកចេញ ហើយបានប្រាប់ទៅ PSG វិញថាគេនឹងនៅបន្តរួមរស់ជាមួយក្លិប ស្របពេលដែលក្លិបអ្នកមានបុណ្យ Barcelona តាមអន្ទងចង់បានរូបគេត្រឡប់ទៅវិញយ៉ាងខ្លាំង។ប្រភពពី L’Equipe កីឡាករ Neymar បានប្រាប់ទៅគ្រួសាររបស់គេថា គេនឹងបន្តនៅរដ្ឋធានីរបស់ប្រទេសបារាំងបន្តទៅមុខទៀត។ ជាមួយគ្នានេះ ប្រភពដែលសិទ្និនឹង Neymar ក៏បានទម្លាយឲ្យដឹងថាភាគីទាំងពីរបានឯកភាពគ្នារួចរាល់ ហើយ Neymar ក៏រួចរាល់ក្នុងការត្រៀមខ្លួនបន្តជាមួយ PSG៕
កីឡាករ Neymar