តារាសម្បុរស្រអែម៣ដួង ក្នុងឈុតប្រពៃណី ពណ៌ក្រហមឆើត ពិតស្អាតៗមិនចាញ់គ្នា!

ភ្នំពេញ៖ មួយរយៈពេលនេះឃើញថា តារាល្បីៗជាច្រើនមានហាងឆេងមិនធម្មតា ក្រោយបានលេចមុខថតសម្អាងការនានា ដែលបានបង្ហាញសម្រស់យ៉ាងស្រស់សោភា នៅក្នុងឈុតប្រពៃណីយ៉ាងប្លែកភ្នែក និងសុទ្ធតែស្អាតៗ។ជាក់ស្តែង កាលពីពេលថ្មីៗនេះ លេចនូវសម្រស់ដ៏ស្អាតប្លែកជាមួយនឹងតារាស្រីកំពូលសម្រស់ទាំង៣ ដែលមានសម្បុរស្រអែម គ្រងក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាត ប្លែកភ្នែកជាមួយនឹងការតុបតែខ្លួនយ៉ាងសាកសមយ៉ាងខ្លាំង។ដោយក្នុងនោះតារាទាំង៣ដួង អ្នកនាងសារ៉ាយ សក្ខិណា ដួង ម៉ានិច និងសុខ ស្រីនាង ដែលមានសម្បុរបែបស្រអែមៗ ក៏ប៉ុន្តែអ្នកទាំង៣នៅពេលដែលស្លៀកពាក់ក្នុងឈុតប្រហមបែបនេះ មើលទៅកាន់តែស្អាតខ្លាំងឡើង ស្របពេលដែលគេតែងតែនិយាយថា សម្បុរបែបនេះស្លៀកពាក់ពណ៌លេចៗមិនសម។ទោះបីជាតារា៣ដួងនេះមានវ័យច្រើនបែបណា ក៏ប៉ុន្តែម្នាក់ៗនៅពេលដែលលេងខ្លួនបែបនះ ពិតជាស្អាត ក្មេងជាងវ័យស្អាតៗមិនចាញ់គ្នានោះទេ៕ប្រភពរូបភាព និងអ្នកផាត់មុខ៖ Sopheak Nanoសូមទស្សនារូបភាពខាងក្រោមនេះ៖
សុខ ស្រីនាង
សុខ ស្រីនាង
សារ៉ាយ សក្ខិណា
សារ៉ាយ សក្ខិណា
ដួង ម៉ានិច
ដួង ម៉ានិច
តារាទាំង៣ដួង ក្នុងឈុតក្រហមឆើត