ប្ដូរកែងគ្នាសាហាវណាស់លោកព្រះ ឈាមហូរដាប!! ឈួន រឹទ្ធី ចាញ់កីឡាករថៃត្រឹមទឹកទី២ (មានវីដេអូ)

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៥:១៥
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ កីឡាករកម្ពុជា ឈួន រឹទ្ធី បានប្រកួតចាញ់កីឡាករថៃ ផេតឧប៊ុន ដោយត្រូវកីឡាករថៃវាយឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតរវាងអ្នកទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ទឹកទី១ ចាប់ផ្ដើមទាំងកម្ពុជា និងថៃមិនសូវសម្រុកគ្នាប៉ុន្មានទេ ដោយស្ទាបស្ទង់គ្នាទៅវិញទៅមក ប៉ុន្តែគ្រាន់តែចូលដល់ទឺកទី២ ភ្លាម អ្នកទាំងពីរបានចេញអាវុធធ្ងន់ៗដាក់គ្នា រហូតនៅពាក់កណ្ដាលទឹក ផេតឧប៊ុន បានវាយ ឈួន រឹទ្ធីឲ្យរាប់ម្ដង មុននឹងប្ដូរកែងគ្នាទៅវិញទៅមកយ៉ាងញាក់សាច់ ធ្វើឲ្យរឹទ្ធី បែកយ៉ាងធំ និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗ៕ ចង់ឃើញថាអ្នកទាំងពីរប្ដូរកែងគ្នាសាហាវយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖