ស្អាតហើយសំណាងទៀត!! Ady An ត្រូវស្វាមីតាមផ្គាប់ចិត្តម្តងៗ សុទ្ធតែរបស់តម្លៃរាប់លានដុល្លារ

ហុងកុង៖ តារាសម្តែង​ស្រី​Ady An ត្រូវ​បាន​អ្នកគាំ​ទ្រ​ដឹងថា ​ជា​តារាស្រីម្នាក់ដែល​មាន​សំណាង​ ព្រោះ​ទទួល​បាន​ការថ្នាក់ថ្នម​យ៉ា​ងល្អ​ពីស្វាមី ដែល​តែង​តែចាំផ្តល់​កម្លាំង​ចិត្ត​ ក្តី​ស្រលាញ់ ក៏​ដូចជា​​តាមផ្គាប់ផ្គន់​នៅ​របស់​មាន​តម្លៃ ​ជាច្រើន​ដល់​រូបនាង​មិន​ចេះតិច​នោះ​ទេ។ ជាក់សែ្តង​កាល​ពីខែ​កញ្ញា ក្នុងខួបគម្រប់ខួប​​អាយុ​៣៨​ឆ្នាំរបស់នាងនោះ​ ​ស្វាមី​របស់​តារាសម្តែង​ស្រីរូប​នេះ​ ​ដែលមាន​ឈ្មោះ​ថាLevo Chan បាន​ជូន​កាដូ​​ខ្សែកពេជ្រ ដែល​មានតម្លៃរហូតដល់ ១៥លានហុងកុងដែល​ស្មើនឹង​២.៧លានដុលា្លរអាមេរិក ដល់ភរិយាជាទីស្រលាញ់​របស់លោកផងដែរ។ ​លើសពីនេះទៅទៀតនោះលោក​Chan ដែល​ត្រូវបាន​គេស្គាល់ថាជា នាយក​ប្រតិបត្តិនៃ​ក្រុមហ៊ុនTak Chun Group ក៏​ទើបតែ​បាន​ទិញ​វីឡា​ដល់ទៅ៤​ នៅទីក្រុង​Macau ដែល​មានតម្លៃ​រហូតដល់ ​ទៅ​៦០០លាន​ហុងកុងដែល​ស្មើនឹង៧៦,៥០៨,៥៤៦លានដុល្លារអាមេរិក ដល់ភរិយា​របស់ខ្លួនទៀតផង​។ នេះ​បើយោង​តាម​HK01 បាន​ឲ្យដឹងផងដែរថា វីឡាទាំង៤នេះ​គឺជា​កាដូសម្រាប់Ady An ដែល​នាង​បានយល់​បោះបង់ ​នៅ​អាជីព​ជាតារាសម្តែង​ហើយ ព្រម​​មកបង្កើត​គ្រួសារជាមួយ​លោក​ នឹង​ថែម​ទាំង​បាន​ផ្តល់​កំណើត​ដល់ កូន​ប្រុសម្នាក់​របស់​ពួកគេ​​ កាល​ពី​ខែកក្កដា​ឆ្នាំ​នេះ​ផងដែរ៕
Ady An
Ady An​ និងស្វាមី
Ady An​ និងស្វាមី
Ady An​ និងស្វាមី
Ady An​ និងស្វាមី
កូន​របស់​ពួកគេ​