អតីតជម្រើសជាតិអង់គ្លេសមួយរូបថាកីឡាករ Liverpool រូបនេះគឺជាខ្សែបម្រើការពារល្អបំផុតនៅ Premier League

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៤:៥៤
អង់គ្លេស៖ អតីតវីរបុរស Liverpool និងជាអតីតកីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរនោះ Jamie Carragher ជឿថាកីឡាករ  Fabinho នឹងក្លាយទៅជាខ្សែបម្រើការពារល្អបំផុតនៅ Premier League។
កីឡាករFabinho
កីឡាករជម្រើសជាតិប្រេស៊ីលវ័យ ២៥ឆ្នាំ បានផ្លាស់ពី Monaco មករួមរស់ជាមួយ Liverpool កាលពីរដូវក្ដៅរដូវកាលមុន ក្នុងតម្លៃខ្លួន ៤៣.៧លានផោន។ខ្សែការពារដែលព្យួរស្បែកជើងក្នុងឆ្នាំ២០១៣ Carragher ជឿថា Fabinho នឹងអាចជំនួស Fernandinho ក្នុងនាមជាខ្សែបម្រើការពារល្អបំផុតនៅក្របខណ្ឌកំពូលអង់គ្លេស Premier League។
លោកJamie Carragher
និយាយក្រោយចប់ការប្រកួតដែល Liverpool ឈ្នះ Burnley កាលពីយប់មិញ Carragher បានលើកឡើងថា៖ លោកបានបន្តទៀតថា៖ គួរឲ្យដឹងថាផងដែរថា ក្នុងមួយអាជីពជាកីឡាករបាល់ទាត់ Carragher លេងឲ្យ Liverpool តែមួយក្លិបប៉ុណ្ណោះ ដោយបានចូលលេង ៥០៨ប្រកួត និងរកគ្រាប់បាល់បាន ៤គ្រាប់ក្នុងនាមជាខ្សែការពារ។
Jamie Carragher កាលនៅជាកីឡាករ