៦ចំណុចសំខាន់ៗដែល Jungkook បានផ្លាស់ប្ដូរ បន្ទាប់ពីមករស់នៅជាមួយបងៗទាំង៦

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី១ ខែកញ្ញានេះ កូនពៅរបស់ក្រុមចម្រៀង BTS គឺ Jungkook នឹងឈានចូលវ័យ ២២ឆ្នាំហើយ (២៣ឆ្នាំ សម្រាប់ជនជាតិកូរ៉េ)។ នេះជាពេលវេលាដែល សមាជិកបងៗទាំង៦ រួមទាំងអ្នកគាំទ្រនៅទូទាំងពិភពលោក បង្ហោះសារជូនពរ និងបង្ហាញក្ដីស្រលាញ់ចំពោះ Jungkook។គួរបញ្ជាក់ផងដែរថា ប្រុសពៅប្រចាំក្រុមរូបនេះ គឺជាសមាជិកដែលទទួលបានក្ដីស្រលាញ់យ៉ាងច្រើនពីសំណាក់បងៗ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ពួកគេទាំងអស់គ្នាបានបង្ហាញក្ដីស្រលាញ់ ការព្រួយបារម្ភ និងការមើលថែ Jungkook ដោយឥតលាក់លៀម ជាហេតុធ្វើឲ្យប្រុសពៅទទួលបានអារម្មណ៍កក់ក្ដៅ តាំងពីចាប់ដៃគ្នាជាក្រុមដំបូងៗមកម្ល៉េះ។ពួកគេទាំង៦ ត្រូវបានគេស្គាល់ថា ជាអ្នកចិញ្ចឹមបីបាច់ Jungkook តាំងពីចូលមកហ្វឹកហាត់ដំបូងក្នុងវ័យ ១២ឆ្នាំ។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ Jungkook បានសារភាពថា ខ្លួនបានផ្លាស់ប្ដូរច្រើនយ៉ាងណាស់ ខណៈពេលដែលធំធាត់ឡើងមក ក្រោមការគ្រប់គ្រង និងមើលថែរបស់បងៗទាំង៦ ចាប់តាំងពីបង្ហាញខ្លួនរហូតដល់បច្ចុប្បន្ន។ក្នុងនោះមាន ៦ចំណុចដែលសំខាន់ៗបំផុត ដែលធ្វើឲ្យលោកក្លាយជាមនុស្សល្អជាងមុន ព្រោះតែសេចក្ដីស្រលាញ់របស់បងៗ៕ចង់ដឹងថា តើ Jungkook ផ្លាស់ប្ដូរអ្វីខ្លះ?តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖១. ភាពអាត្មានិយមនៅក្នុងកម្មវិធី Burn The Stage លោក Jungkook បាននិយាយអំពីរបៀបដែលសមាជិកក្រុម ធ្វើឲ្យលោកលះបង់អស់នូវភាពអាត្មានិយម គិតតែប្រយោជន៍ខ្លួនឯង។ ផ្ទុយទៅវិញ Jungkook ប្រែក្លាយជាមនុស្សចេះចែករំលែក ជួយអ្នកដទៃ និងចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សគ្រប់គ្នា ដូចជាពេលបច្ចុប្បន្ននេះ។
រូបភាព Jungkook
២. ការអាណិតអាសូរJungkook តែងតែមានសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះមនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតរបស់លោក ប៉ុន្តែកម្លោះតូចម្នាក់នេះ បានផ្លាស់ប្ដូរទៅជាមនុស្សដែលកាន់តែមានទឹកចិត្ត មានក្ដីអាណិតអាសូរ ជាមួយបងៗដែលជាមនុស្សធ្លាប់ឆ្លងកាត់ រឿងរ៉ាវលំបាកៗមកជាមួយគ្នា។ ទោះបីលោកជាមនុស្សអៀនច្រើន ប៉ុន្តែ Jungkook តែងតែផ្តល់ក្តីស្រលាញ់ដល់បងៗ ក្រុមការងារ និងអ្នកគាំទ្ររបស់ខ្លួនជានិច្ច។
រូបភាព Jungkook
៣. និយាយពីអារម្មណ៍របស់ខ្លួនRM ធ្លាប់បាននិយាយថា Jungkook កាលពីមុន មិនមែនជាមនុស្សដែលនិយាយច្រើននោះទេ ជាពិសេសពាក្យនៅក្នុងចិត្ត។ ប៉ុន្តែក្រោយមក Jungkook ផ្លាស់ប្ដូរទៅជានិយាយច្រើនជាងមុនពីអារម្មណ៍ ដែលលាក់នៅក្នុងចិត្ត ប៉ុន្តែមិនមែននិយាយពីទុក្ខលំបាករបស់ខ្លួននោះទេ ផ្ទុយទៅវិញ Jungkook តែងតែនិយាយអំពី ការតស៊ូរបស់សមាជិកម្នាក់ៗ ហើយតែងតែបង្ហាញថា ខ្លួនព្រមនឹងធ្វើគ្រប់យ៉ាង ដើម្បីសម្រាលទុក្ខលំបាករបស់បងៗ។
រូបភាព Jungkook
៤. ភាពខ្មាស់អៀននៅពេលដែល Jungkook មកដល់ទីក្រុងសេអ៊ូលដំបូង លោកមានអារម្មណ៍ថាខ្មាស់អៀនច្រើនណាស់ ជាពិសេសការនិយាយនៅមុខកាំមេរ៉ា និងចំពោះមនុស្សប្លែកមុខ។ ប៉ុន្តែពេលនេះ Jungkook មានភាពក្លាហានក្នុងការបង្ហាញចេញ នៅចំពោះមុខកាំមេរ៉ា និងមានទំនាក់ទំនងល្អ ជាមួយមនុស្សប្លែកមុខ។ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី Jungkook នៅតែពេញចិត្តក្នុងការបង្ហាញក្ដីស្រលាញ់ តាមរយៈសកម្មភាព ច្រើនជាងពាក្យសម្ដីដដែល។
រូបភាព Jungkook
រូបភាព Jungkook
៥. មិនបោះបង់ចោលក្ដីស្រមៃប្រិយមិត្តមួយចំនួនប្រហែលជាមិនបានដឹងទេថា Jungkook ស្ទើរតែបោះបង់ចោលក្តីស្រមៃ ចង់ក្លាយជាតារារបស់ខ្លួនទៅហើយ។ នៅក្នុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០១៤ Jungkook បាននិយាយថា មានពេលមួយនោះ លោកគិតថាបោះបង់ចោលគ្រប់យ៉ាង ហើយត្រឡប់ទៅប៊ូសានវិញ។ក្រោយមកលោកបានបន្តថា Jin បាននាំលោកទៅសួរសុខទុក្ខឪពុកម្តាយរបស់ Jin ដោយផ្ទាល់ ហើយបានបង្ហាញក្ដីស្រលាញ់ នាំទៅដើរលេង និងចាត់ទុកលោកដូចជាប្អូនប្រុសបង្កើតម្នាក់យ៉ាងដូច្នោះដែរ។ ជាការពិតណាស់ ពេលនោះហើយធ្វើឲ្យ Jungkook មានសេចក្ដីស្រលាញ់ និងភាពកក់ក្ដៅជាមួយនឹងជីវិតនៅសេអ៊ូលរបស់ខ្លួន។ នោះគឺដោយសារតែ Jin ទើប Jungkook សម្រេចចិត្តបន្តដំណើរទៅមុខ រហូតជោគជ័យដូចជាបច្ចុប្បន្ន។
រូបភាព Jungkook
៦. ការអត់ធ្មត់គ្រប់គ្នាទទួលស្គាល់ថា Jungkook ជាមនុស្សដែលមានចំណុចខ្លាំងជាច្រើន ប៉ុន្តែការអត់ធ្មត់មិនមែនជាផ្នែកមួយ នៅក្នុងការគិតរបស់លោកទេ។ កម្លោះតូចរូបនេះ ចូលចិត្តរៀនជំនាញថ្មីៗច្រើន ប៉ុន្តែលោកតែងតែមានការលំបាក ក្នុងការសំរេចគម្រោងរយៈពេលវែង ជាពិសេសប្រសិនបើលោកត្រូវការសិក្សាច្រើន វានឹងធ្វើឲ្យកូនពៅម្នាក់នេះ ធុញទ្រាន់ភ្លាម។ក្នុងនោះដែរ Jungkook ធ្លាប់បានសរសេរសំបុត្រមួយទៅកាន់ RM ដោយបានលើកឡើងពី កង្វះខាតភាពអត់ធ្មត់របស់ខ្លួន ដោយលោកតែងតែមានមោទនភាពចំពោះ ភាពអត់ធ្មត់របស់ RM។ នៅពេលដែល Jungkook មើលឃើញថា RM ធ្វើការយ៉ាងមុតមាំ ឆ្ពោះទៅរកគោលដៅមិនរួញរា វាធ្វើអោយលោកមានគំនិត គិតចង់ធ្វើដូច្នោះដែរ។
រូបភាព Jungkook