៨ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជិត៧០លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៣:៣៤
(ភ្នំពេញ)៖ ក្នុងរយៈពេល០៨ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជិត ៧០លានដុល្លារអាមេរិក បានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១,៥៥១,៨៣៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញានេះ។នៅរយៈពេល៨ខែកន្លងទៅនេះ ថវិកាបានពីការលក់បណ្ណចូលទស្សនាអង្គរជាង៣លានដុល្លារត្រូវបាន ឧបត្ថម្ភជួយមន្ទីរពេទ្យគន្ធបុប្ផា។បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បើឲ្យដឹងទៀតថា ក្នុងខែសីហា ឆ្នាំ២០១៩ ប្រទេសកម្ពុជារកចំណូលបានជាង ៧លានដុល្លារអាមេរិក ទទួលបានពីការលក់បណ្ណ ជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្ត ចំនួន១៥៨,១២៤នាក់៕