Scarlett Johansson និងThe Rock ជាប់ឈ្មោះជាតារាសម្តែងស្រី ប្រុសដែលរកប្រាក់ចំណូលខ្ពស់គេបំផុត

អាមេរិក៖ យោងតាម​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ ​ចុងក្រោយ​របស់Forbes បាន​ឲ្យដឹង​ថា Scarlett Johansson គឺជាតារាស្រី​ម្នាក់ ដែល​អាចរក​ចំណូលខ្ពស់បំផុត ក្នុងរយៈពេល​២ឆ្នាំ​ជាប់ៗគ្នា ខណៈពេលដែល​The Rock ជាតារាសម្តែង​ប្រុស ដែល​រកចំណូល​ច្រើនបំផុត ​ផងដែរនោះ។ តារាស្រីJohansson​ វ័យ​៣៤ឆ្នាំ​ អាចរកប្រាក់ចំណូល​បាន​រហូតដល់៥៦លានដុល្លារ ដោយសារ​តែធ្លាប់បាន​ បង្ហាញ​ខ្លួន​ក្នុងខ្សែភាពយន្ត “Avengers: Endgame”​ ដែលជាខ្សែភាពយន្តមួយ ​ដែលទទួលបាន​​​​ជោគជ័យ ​យ៉ាងធំធេងជាសាកល។ ចំណែកអតីត​កីឡាកាសអាជីពគឺ​The Rock ដែល​មាន​ឈ្មោះដើមថាJohnson អាច​រកចំណូលរហូតដល់់៨៩.៤លានដុល្លារ ដែល​បាន​កើនឡើងខ្ពស់ជាង ​កាល​ពីចំណូលក្នុងឆ្នាំ២០១៦​ទៅទៀត។​​ ជាក់ស្តែង ​តារាប្រុសរូប​នេះ​បាន​ទទួល ការចាប់អារម្មណ៍​ខ្លាំងក្រោយ​ពី បាន​បង្ហាញខ្លួន​ក្នុងខ្សៃ​ភាពយន្ត “Jumanji: Welcome to the Jungle” និងបានសម្តែងនៅក្នុងខ្សែភាពយន្តល្បី​ៗ ជាច្រើនទៀតដូចជា​ “Fast and Furious” រួមទាំងរឿង“ Hobbs & Shaw” នៅក្នុងខែនេះផងដែរ។យ៉ាងណាម៉ិញ​ ចំណាត់ថា្នក់​តារាសម្តែង​ប្រុស ​ដែល​រក​បាន​ចំណូល​ខ្ពស់​បំផុត ​បន្ទាប់​ពី​The Rock នោះ​មាន​ដូចជា​Avenger Chris Hemsworth ក្នុងចំណាត់ថា្នក់លេខ​២ រកចំណូល​បាន​៧៦.៤លានដុល្លារ។ Robert Downey Jr. ដែល​ធ្លាប់បាន​បង្ហាញខ្លួន ក្នុង​ខ្សែ​ភាពយន្ត “Avengers” រកបាន​៥៥លានដុល្លារអាមេរិក រួម​ទាំង​ធ្លាប់​បង្ហាញ​ជា​តួ​​Iron Man ក្នុងខ្សែភាពយន្ត​ “Endgame” ដែល​អាចឲ្យ​តារាប្រុសរូប​នេះ ​ជាប់​ចំណាត់ថ្នាក់លេខ​៣ ដែល​មាន​ចំណូលសរុប ​៦៦លានដុល្លារ។ ចំណែកចំណាត់ថា្នក់លេខ៣​ បាន​ទៅ​លើ​តារា​Bollywood-Akshay Kumar រកចំណូល​បាន​៦៥លានដុល្លារ។ រីឯចំណាត់ថ្នាក់លេខ៥ គឺបាន​ទៅ​លើ​Jackie Chan តារាសម្តែង​ដ៏ល្បី​របស់​ចិន​ ដែល​អាច​រកចំណូល​បាន​រហូត ដល់៥៨លានដុល្លារផងដែរ៕
Scarlett Johansson
Scarlett Johansson
The Rock
The Rock
Chris Hemsworth
Chris Hemsworth
Robert Downey Jr.
Robert Downey Jr.
Akshay Kumar
Jackie Chan
Jackie Chan