ខួបឆ្នាំនេះពិសេសម្ល៉េះ! Jungkook ទទួលបានពាក្យជូនពរពី Idol តារាល្បីលំដាប់ពិភពលោក Justin Bieber

កូរ៉េខាងត្បូង ៖ Jungkook កូនពៅរបស់ក្រុមចម្រៀង BTS ទើបតែឈានចូលអាយុ២២ឆ្នាំ នៅថ្ងៃទី១ ខែកញ្ញានេះ ដែលខណៈពេលនេះដែរ នៅក្នុងបណ្ដាញអ៊ីនធើណែត គឺពោរពេញទៅដោយពាក្យជូនពរ និងការបង្ហោះសារ បង្ហាញសេចក្ដីស្រលាញ់ ដល់ប្រុសពៅម្នាក់នេះ។ម្នាក់ក្នុងចំណោមមនុស្សជាច្រើន ដែលកំពុងអបអរថ្ងៃកំណើតរបស់ Jungkook ក្នុងនោះក៏មានតារាចម្រៀងល្បីឈ្មោះទូទាំងពិភពលោកគឺ Justin Bieber ផងដែរ។វាជាការពិត Justin Bieber បានបង្ហោះសារជូនពរថ្ងៃកំណើតរបស់ Jungkook នៅលើ Twitter។យ៉ាងណាមិញ កន្លងមក Jungkook ក៏ធ្លាប់បាននិយាយបង្ហាញការគាំទ្រចំពោះ Justin Bieber ជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងនាមជាអ្នកគាំទ្រម្នាក់។ ពេលនេះអ្នកគាំទ្ររបស់ Jungkook បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំងចំពោះលោក ដែលទទួលបានពាក្យជូនពរពី Idol យ៉ាងដូច្នេះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពJustin Bieber
រូបភាព Justin Bieber
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Justin បានបង្ហោះ