វ័យកាន់តែទៅមុខ តែចាន់ កែវនិមល ពិតជាស្អាតខ្លាំង ទោះលេងខ្លួន ក្នុងសម្លៀកបំពាក់បែបនេះ!

ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងចាន់ កែវ និមល កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងការងារសិល្បៈ ខណៈពេលដែលបានលេចមុខនៅក្នុងកម្មវិធី លំដាប់ថ្នាក់ពិភពលោកជាច្រើន គួរឲ្យកត់សម្គាល់។យ៉ាងណាមិញ បើគិតមកដល់មកទល់ពេលនេះ ឃើញថានាង កាន់តែមានវ័យច្រើនឡើងហើយខណៈកូនស្រីកាន់តែធំឡើង ក៏ប៉ុន្តែបើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញ កាន់តែស្អាតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលការងារសិល្បៈកាន់តែឡើងកូដខ្លាំង។ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរគ្រប់គ្នា ក្រោយបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងមុខប្លែក ទោះបីជាស្លៀកពាក់ឈុតសម្លៀកបំពាក់បែបសាមញ្ញៗ យ៉ាងណាក្តី។ក្រោយពីបានឃើញរូបភាពទាំងនេះ ហ្វេនមិនសរសើរមិនបាននោះទេ ព្រោះវ័យរបស់នាងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក៏ប៉ុន្តែរូបសម្រស់ប្រែកាន់តែស្អាត ក្មេងជាងវ័យ ក្រោយពេលបានលេងខ្លួននៅក្នុងឈុតសម្លៀកបំពាក់បែបនេះ៕រូបភាពពី៖ Dee Danielសូមទស្សនារូបភាពខាងក្រោមនេះ៖
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល និងស្វាមី
ចាន់ កែវនិមល ពេលលេងខ្លួន
ចាន់ កែវនិមល ពេលលេងខ្លួន
ចាន់ កែវនិមល ពេលលេងខ្លួន