ហ្វេនកាន់តែបារម្ភសុវត្ថិភាព Jackson ក្រោយពេលបែកធ្លាយអាសយដ្ឋានរបស់លោក នៅលើអ៊ីនធើណែត

ចិន ៖ ថ្មីៗនេះ Jackson សមាជិកក្រុមក្រុមចម្រៀងកូរ៉េ GOT7 កំពុងតែប្រឈមមុខនឹងអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីដំណឹងអំពីអាសយដ្ឋានរបស់លោក នៅឯហុងកុងត្រូវបានបែកធ្លាយ។ចំពោះបញ្ហានេះ វាត្រូវបានគេសង្ស័យថា ដំណឹងនេះបែកធ្លាយពីអ្នកគាំទ្រស្រីម្នាក់ របស់លោកផ្ទាល់តែម្ដង។ Jackson ក៏បានលើកហេតុផលជាច្រើន ដើម្បីធ្វើការស្នើសុំដល់អ្នកគាំទ្រម្នាក់នោះ ប្រសិនបើនាងពិតជាបានទម្លាយ អាសយដ្ឋានរបស់លោក និងក្រុមគ្រួសារពិតប្រាកដមែន។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃ្លីបវីដេអូមួយ បានបង្ហាញថាសមាជិកក្រុម GOT7 រូបនេះ បានសួរសំណួរទៅកាន់អ្នកគាំទ្រម្នាក់ថា តើនាងជាអ្នកដែលបង្ហោះអាសយដ្ឋានរបស់ខ្លួនពិតឬទេ? ភ្លាមៗនោះនាងបានឆ្លើយថា មិនមែនទេ។យ៉ាងណាមិញ ដោយសារតែជម្លោះដែលកំពុងកើតមាន នៅឯហុងកុងពេលនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រដទៃទៀត កាន់តែបារម្ភពីសុវត្ថិភាពរបស់ Jackson និងក្រុមគ្រួសារ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson