ស្ងាត់ៗ បេប៊ី បង្ហាញមុខធ្វើជាតារាចម្រៀងផ្លូវការក្នុងផលិតកម្មថោន (មានចម្រៀង)

ភ្នំពេញ៖ ក្រោយពីបាត់មុខ មិនបានចេញបទចម្រៀងអស់មួយរយៈធំ ស្រាប់តែម្សិលមិញនេះ តារាចម្រៀង ក៏ដូចជាពិធីការិនីកញ្ញា បេប៊ី បានបង្ហាញមុខ ជាផ្លូវការធ្វើជាតារាចម្រៀងប្រចាំផលិតកម្មថោន។ក្នុងនោះដែរ សម្រាប់ការស្វាមគន៍នៅក្នុងផលិតកម្មថោននេះ ផលិតកម្មបានបញ្ចេញបទចម្រៀងសម្រាប់តារាស្រីរូបនេះចំនួនមួយបទមានចំណងជើងថា “Be Me” ដែលជាបទចម្រៀងចង្វាក់ញាក់ កន្ត្រាក់អារម្មណ៍ ស្តាប់ទៅពិតជាពីរោះនិងទាក់ទាញខ្លាំងមែនទែន។ទោះជាយ៉ាងណាក្តី​សម្រាប់ការបង្ហាញមុខ ជាតារាផ្លូវការប្រចាំផលិតកម្មថោននេះដែរ កញ្ញា បេប៊ី បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថាកន្លងមករូបនាងគឺជាតារាឯករាជ្យ គ្មានជ្រកក្រោយផលិតកម្មណាមួយនោះទេ។គួររម្លឹកដែរថា មុនពេលឈានជើងចូលក្នុងផលិតកម្មថោន កញ្ញា បេប៊ី ធ្លាប់សាងប្រជាប្រិយភាពជាមួយបទចម្រៀង Original ល្បីៗជាច្រើន ដូចជាបទ “បូតសណ្តែង” និងបទ “អំណាចលុយ” ជាដើម។ ហើយសម្រាប់ការបង្ហាញមុខជាតារាផលិតកម្មថ្មីពេលនេះ មហាជនជាច្រើនកំពុងតែរង់ចាំមើលថា តើប្រជាប្រិយភាពរបស់នាងនឹងមានសន្ទុះ ជាងធ្វើជាតារាចម្រៀងឯករាជ្យកម្រិតណានោះ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីលើកដំបូងក្នុងផលិតកម្មថោនរបស់ បេប៊ី ឡូយនិងពីរោះបែបណា តោះទស្សនាវីដេអូខាងក្រោម៖
បេប៊ី
បេប៊ី
បេប៊ី
Be Me