Lee Si Young ធ្វើឲ្យហ្វេនកាន់តែឆ្ងល់ ពីមូលហេតុ ដែលនាងប្រឹងហាត់យកសាច់ដុំដៃ ដូចប្រុសបែបនេះ

កូរ៉េខាងត្បូង៖ តារាសម្តែង​ស្រី​Lee Si Young កាល​ពី​ពេលថ្មីៗ​នេះ បាន​បង្ហោះ​ចែករំលែក​ក្លីប​វីដេអូខ្លី​មួយ ​ដែល​បង្ហាញ​ពី​ការខិតខំ​ ហាត់​ប្រាណយកសាច់ដុំយ៉ាងខ្លាំង​ ​នៅ​លើបណ្តាញ​​Instagram ផ្លូវការ​​របស់នាង។ ជាក់ស្តែង​​ Lee Si Young តែង​តែ​បាន​ធ្វើឲ្យ​អ្នកគាំ​ទ្រមាន ​ចម្ងល់​យ៉ាងខ្លាំង​ពីព្រោះ​ជា​ទូទៅ​ នាង​តែង​តែ​បង្ហោះ​​វីដេអូ​ហាត់ប្រាណ យកដុំដុំដែល​មើល​ទៅ​ហាក់ ដូច​ជា​មិនមែន​គ្រាន់​តែ ហាត់ប្រាណដើម្បីបាន សុខភាពល្អ និងបានរាងស្អាត ប៉ុណ្ណោះនោះទេ។ ក៏ប៉ុន្តែ​មើល​ទៅ ​តារាសម្តែង​ស្រី​រូប​នេះ ​ហាក់ដូច​ជា​មាន​គោល​បំណង​ ឬត្រៀម​​ហ្វឹកហាត់​ចូល​រួម​ ក្នុង​កម្មវិធីអ្វីមួ​យជាមិន​ខាន​នោះ​ទេ ពី​ព្រោះ​អ្នកគាំទ្រ​ឃើញ​ថា​ នាង​ពិតជាខិតខំ​ហាត់ យកសាច់​ដុំ​ដើម​ដៃ របស់នាង​​ខ្លាំង​ណាស់​។​ទោះ​យ៉ាង​​កាល​ពី​មួយ​រយៈមុន ​នាង​ធ្លាប់​បាន​បង្ហោះ​រូបជាច្រើនសន្លឹក​ នៅពេល​នាងកំពុងតែ​ហាត់ប្រាណ​ រួម​ជាមួយ​ក្រដាសពិនិត្យសុខភាព លើ​​រាងកាយ​របស់​នាង​ ថែមទាំង​បាន​សរសេរ​ថា៖យ៉ាងណាម៉ិញ បើ​ទោះ​ប្បី​ជា​អ្នកគាំ​ទ្រ ​នៅ​តែមានចម្ងល់​នឹង​មិន​ទាន់ដឹង ពី​មូល​ហេតុពិតប្រាកដែល ​តារា​ស្រី​រូប​នេះ​ខិតខំ​ហាត់ប្រាណ ​យ៉ាងនេះ​ក៏​ដោយ​ក៏​អ្នកគាំទ្រ​នៅ​តែ មានការ​កោតសរសើរយ៉ាងខ្លាំង ចំពោះការតស៊ូ​របស់​នាង ហើយ​ក៏សង្ឃឹម​ថា​តារាស្រី​រូបនេះ​ ​នឹងជោគជ័យ​ជាមួយ​គោល​បំណង នឹង​សេចក្តី​ប្រាថ្នា​របស់នាង​ផងដែរ៕
Lee Si Young
Lee Si Young
Lee Si Young
ក្រដាសពិនិត្យ​សុខភាព​រាងកាយ
Lee Si Young
Lee Si Young