សិស្សស្រីថៃម្នាក់យឺតម៉ោងទៅសាលា ច្រឡំឡើងជិះម៉ូតូកម្មករសំណង់ស្មានថាម៉ូតូឌុប លទ្ធផលហួសចិត្ត និងមិននឹកស្មានដល់

  • អាទិត្យ ០១ កញ្ញា, ២០១៩ ១៧:០៥
ថៃ៖ សិស្សស្រីថៃម្នាក់ យឺតម៉ោងទៅសាលារៀន ប្រញាប់ប្រញាល់ខ្លាំងពេកឡើងជិះម៉ូតូកម្មករសំណង់ ពេលជិតដល់សាលាទើបដឹងថាខ្លួនច្រឡំ។ថ្មីៗកន្លងទៅនេះ យោងតាមគណនីបណ្ដាញសង្គម Twitter ឈ្មោះ @kscps1 បានចែករំលែករឿងរ៉ាវដ៏គួរឲ្យខ្មាសអៀនមួយដែលនាងបានជួបប្រទះ ដោយសរសេរថា៖
ម៉ូតូដែលនាងបានជិះ
ម៉ូតូដែលនាងបានជិះ
នាងបានពន្យល់ដែរថា ក្រុមម៉ូតូឌុបនៅក្នុងប្រទេសថៃតែងតែមានពាក់អាវកាក់ពណ៌ទឹកក្រូច ជាមួយលេខសម្គាល់នៅពីក្រោយ។ ម៉្យាងវិញទៀត បុរសដែលនាងបានជួបនៅពេលនោះគឺពាក្យអាវកាក់ពណ៌ទឹកក្រូច ធ្វើឲ្យនាងមានការភាន់ច្រឡំបែបនេះ។
ខាងធ្វេងដៃឯកសណ្ឋានកម្មករ និងខាងស្ដាំដៃឯកសណ្ឋានម៉ូតូឌុប
នាងបានបន្ដថា ទោះបីជាដឹងថានាងកំពុងច្រឡំក៏ដោយ បុរសនោះបានជូននាងទៅដល់សាលារៀន ថែមទាំងមិនទទួលលុយពីនាងទៀតផង។ ប៉ុន្ដែនាងបានហុចលុយ រួចរត់ចូលក្នុងសាលារៀនដោយក្ដីខ្មាសអៀន និងអស់សំណើចខ្លួនឯង។ ក្រោយពីការបង្ហោះនៅលើបណ្ដាញសង្គម Twitter រួចមក មានមតិខ្លះបាននិយាយលេងសើចទៅនាងថា នាងប្រាកដជាស្រីស្អាតហើយ បានជាបុរសនោះមិនប្រកែក និងជូននាងទៅដល់ទីតាំងដោយមិនគិតលុយទៀតផង៕