Park Hyung Sik ដាច់ចិត្តបង្ហោះរូបភាពមួយសន្លឹកនេះ បន្ទាប់ពី V យកទៅកាត់ត បង្ហោះពេញអ៊ីនធើណែត

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៣១ ខែសីហា តារាសម្តែងរូបសង្ហា Park Hyung Sik ទើបតែបានបង្ហោះរូបភាពថ្មីចំនួន ២សន្លឹកនៅលើ Instagram របស់ខ្លួន។ នេះគឺជាលើកទីមួយហើយ សម្រាប់ការបង្ហោះរូប Selfie របស់លោក ចាប់តាំងពីពេលដែលលោក ចូលខ្លួនទៅបម្រើកងទ័ពជាផ្លូវការ កាលពីខែមិថុនា។គួរបញ្ជាក់ផងដែរថា រូបភាពទីមួយដែល Park Hyung Sik បានបង្ហោះគឺជារូបភាពដើមដែលត្រូវបាន V បានយកទៅកាត់តបន្ថែម រួចបង្ហោះនៅក្នុងបណ្ដុំរូបភាព ដំណើរកម្សាន្តជាមួយ Park Seo Joon Choi Woo Shik និង Peakboy កាលពីប៉ុន្មានថ្ងៃមុន។ ចំណែកឯរូបភាពមួយទៀតដែល Park Hyung Sik បានបង្ហោះ គឺជារូបដែល V បានកាត់តរួចរាល់នោះតែម្ដង ដោយ Park Hyung Sik បានបង្ហើបយ៉ាងកំប្លែងថា នេះជាប្រភពនៃរូបភាពក្រុមរបស់ Wooga (រូបភាពដែល V បានបង្ហោះ)៕បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖
រូបភាព Park Hyung Sik
រូបភាព V
រូបភាព V និង Park Hyung Sik
រូបភាព V និង Park Hyung Sik
រូបភាពដើមរបស់ Park Hyung Sik
រូបភាពដែល V បានកាត់ត