នេះជាមុខមាត់គួរឲ្យស្រលាញ់ របស់កាចុប ពេលតែងខ្លួន ក្នុងឈុតរៀបការ

ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា តារាកំប្លែងប្រុស នាយចយ មានប្អូនស្រីបង្កើតម្នាក់ ដែលមានមុខមាត់ដូចជាខ្លួនយ៉ាងខ្លាំង ហើយរូបគេ ក៏ទទូលបានការចាប់អារម្មណ៍ និងក្លាយខ្លួនជាតារាកំប្លែង ដូចបងប្រុសផងដែរ។ជាក់ស្តែង បើយោងតាមការបង្ហោះរូបថត ក្នុងបណ្តាញសង្គម កាលពីមួយម៉ោងមុននេះ ហ្វេនៗមានការស្រឡាំងកាំង ដោយសារតែ​លើកនេះ អ្នកផាត់មុខ​ បានតុបតែងមុខកាចុប ឲ្យក្លាយជាកូនក្រមុំ ព្រមទាំងគ្រងនូវឈុតសម្លៀកបំពាក់ រៀបការបែបជាប្រពៃណីខ្មែរទៀតផង។ ជាពិសេស អាចនិយាយបានថា ជាលើកទីមួយហើយ ដែល កាចុប តែងខ្លួន ក្លាយជាកូនក្រមុំតូចយ៉ាងដូច្នេះ ហើយនៅពេលផាត់មុខរួចរាល់ទៅ ឃើញថា រូបគេ ខុសគ្នាដាច់ ពីសម្រស់ពិតរបស់គេ សឹងតែមិនជឿនឹងភ្នែក។ យ៉ាងណាមិញ សម្រស់របស់កាចុប នៅពេលគ្រងឈុតរៀបការយ៉ាងដូច្នេះ បានធ្វើឲ្យហ្វេន សរសើរថា រូបនាងស្រស់ស្អាត គួរឲ្យស្រលាញ់ ទៅតាមរបៀបជានាង មិនអាចបរិយាយបាននោះទេ ទោះបីជាមុខរបស់នាង ពីកំណើត បានផ្តល់មកជាបែបនេះក៏ដោយ៕រូបថតពី៖ Hok Dara
អ្នកផាត់មុខ៖ Makeupover
កាចុប
កាចុប
កាចុប ក្រោយពេលតុបតែងមុខ ជាកូនក្រមុំ
កាចុប ក្រោយពេលតុបតែងមុខ ជាកូនក្រមុំ
កាចុប ក្រោយពេលតុបតែងមុខ ជាកូនក្រមុំ
កាចុប ក្រោយពេលតុបតែងមុខ ជាកូនក្រមុំ