Bale ល្អណាស់យប់មិញ!! Bale ស៊ុត ២ និងទទួលបានកាតលឿង២ ក្នុងសប្ដាហ៍ទី៣ (មានវីដេអូ)

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ០៩:២២
អេស្ប៉ាញ៖ ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga ក្នុងជំនួបសប្ដាហ៍ទី៣ កាលពីយប់មិញនេះ Villarreal បានបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Real Madrid ដោយលទ្ធផលបានបញ្ចប់ទៅ ២-២។
សកម្មភាពក្នុងការប្រកួត
២គ្រាប់របស់ម្ចាស់ផ្ទះ Villarreal រកបានដោយកីឡាករ Gerard Moreno និង Moi Gomez ក្នុងម្នាក់មួយគ្រាប់ ខណៈ ២គ្រាប់របស់កូនក្រុមលោក Zidane រកបានដោយខ្សែប្រយុទ្ធ Gareth Bale ទាំងពីរគ្រាប់។ អ្វីដែលគួរឲ្យកត់់សម្គាល់នៅក្នុងការប្រកួតនោះគឺនៅនាទី ៩០ទៅហើយខ្សែប្រយុទ្ធ Gareth Bale ទទួលបានកាតក្រហម ក្រោយទទួលកាតលឿងពីរលើក៕
សកម្មភាពក្នុងការប្រកួត
សូមទស្សនាវីដេអូ Highlight ការប្រកួតនោះនៅខាងក្រោម៖