ខ្លាំងបាត់! ម្ចាស់ផ្ទះជួលឲ្យមកជួសជុលដំបូល បែរជាទៅបន្ទោរបង់ដាក់លើដំបូលផ្ទះគេទៅវិញ

អង់គ្លេស៖ បុរសជាម្ចាស់ផ្ទះខឹងយ៉ាងខ្លាំងនៅពេលដែលដឹងថា ជាងជួសជុលផ្ទះ បានបន្ទោរបង់ដាក់លើដំបូលរបស់គាត់។ប្រភពបានឲ្យដឹងថា បុរសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ជាម្ចាស់ផ្ទះមួយខ្នងនៅក្នុងទីប្រជុំជន Skegness នាប្រទេសអង់គ្លេស បានជួលជាងជួសជុលដំបូលផ្ទះ ព្រោះដំបូលរបស់គាត់មានបញ្ហាលិចទឹកនៅពេលភ្ញៀងធ្លាក់ម្ដងៗ។ នៅពេលកំពុងជួសជុលដំបូល បុរសដែលជាជាង បានបន្ទោរបង់នៅលើដំបូល រួចថតរូបភាពរបស់ខ្លួនផ្ញើទៅកាន់មិត្តភក្ដិ។ ប៉ុន្មានម៉ោងក្រោយមក រូបភាពនោះក៏ត្រូវបានបង្ហោះពេញបណ្ដាញអ៊ិនធើណែត ធ្វើឲ្យម្ចាស់ផ្ទះឃើញដូច្នេះ ក៏ផ្ទុះកំហឹងឡើងទៅមើល ទើបឃើញដូចក្នុងរូបភាពពិតមែន។
រូបភាពដែលជាងជួសជុលថតដោយខ្លួនឯង
រូបភាពដែលម្ចាស់ផ្ទះបានថត
បុរសជាម្ចាស់ផ្ទះបាននិយាយថា៖យ៉ាងណាមិញ បុរសជាម្ចាស់ផ្ទះមិនព្រមបង់ថ្លៃឈ្នួលទៅឲ្យខាងក្រុមហ៊ុននោះទេ។ បន្ទាប់មកគាត់ក៏បានស្វែងរកជាងជួសជុលថ្មីពីក្រុមហ៊ុនមួយផ្សេងទៀតដើម្បីជួសជុលបន្ដ៕