ផ្ទុះការភ្ញាក់ផ្អើល មានស្វាមួយក្បាលចាប់កូនឆ្មាដើរពាសពេញដំបូលផ្ទះ ហើយថែមទាំងឱ្យចេកឆ្មាស៊ីទៀត (មានវីដេអូ)

ថៃ៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញសត្វស្វាមួយក្បាលចាប់កូនឆ្មាមួយក្បាលដើរពាសពេញដំបូលផ្ទះនានា ហើយថែមទាំងឱ្យចេកឆ្មាស៊ីទៀតផង។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងប្រទេសថៃ។វីដេអូនៃសកម្មភាពនេះត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញឱ្យឃើញថា ស្វានោះគឺគ្មានបំណងអាក្រក់ចំពោះកូនឆ្មាមួយក្បាលនោះទេ ពោលគឺ វាគ្រាន់តែត្រូវការមិត្តភក្តិ ហើយវាថែមទាំងបកចេកឱ្យឆ្មាស៊ីទៀតផង ប៉ុន្តែគ្រាន់តែកូនឆ្មានោះមិនចេះស៊ីចេកនោះទេ ហើយវាក៏បានស្រែកម៉េវៗផងដែរ។ នេះបើយោងទៅតាមមនុស្សម្នានៅតំបន់នោះបានលើកឡើង។យ៉ាងណាមិញ យើងក៏ពុំទាន់ដឹងច្បាស់ថាតើមានមនុស្សទៅជួយកូនឆ្មាមួយក្បាលនោះ ឬក៏យ៉ាងណានោះទេ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពស្វាមួយក្បាលចាប់កូនឆ្មាដើរពាសពេញដំបូលផ្ទះ
រូបភាពស្វាមួយក្បាលចាប់កូនឆ្មាដើរពាសពេញដំបូលផ្ទះ
រូបភាពស្វាមួយក្បាលចាប់កូនឆ្មាដើរពាសពេញដំបូលផ្ទះ