តារាកំប្លែងដ៏ល្បីKevin Hart ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន ដែលទើបទិញជូន ជាកាដូខ្លួនឯងថ្មីៗផង

អាមេរិក៖ យោង​តាម​ប្រភព​ព័ត៌មាន​ជាច្រើន ​បានឲ្យដឹងថា​តារាកំប្លែង​លោកKevin ​Hart ត្រូវ​​បានគេរាយការណ៍​ថា បាន​រងរបួស​នៅក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាល​​ពី​ម៉ោង១២:៤៥ នាទី​​ព្រឹកថ្ងៃ​អាទិត្យ​រំលង​អធ្រាត្រ ក្នុង​រថយន្តម៉ាកPlymouth Barracuda ដ៏​ទំនើប​ដែល​តារាប្រុស​រូប​នេះ ​ទិញ​សម្រាប់​ជា​កាដូ​ថ្ងៃខួប​កំណើត គ្រប់​អាយុ៤០ឆ្នាំ​​របស់ខ្លួន​ ​កាលពី​ខែ​កក្កដា​កន្លងទៅនេះ។បើយោងតាម​TMZ ត្រូវបាន​រាយការណ៍​ថាKevin Hart ​​មិន​មែន​ជា​អ្នកបើករថយន្តនោះ​ទេ។ តាម​​របាយការណ៍ ជាច្រើន​បា​នឲ្យដឹង​ថា ទាំង​Hartនិង​បុរសដែល​ជា​អ្នកបើកឡាន ដែល​មាន​ឈ្មោះ​ថា​Jared Black អាយុ២៨ឆ្នាំ​បាន​រង​របួស​ត្រង់ ​ខ្នង​ធ្ងន់​ធ្ងរ។​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់នោះ​ហើយ​Kevin Hart ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​របស់លោក ដែល​នៅ​ជិតនោះ។ ក៏​ប៉ុន្តែ​ប្រហែលជា​មាន​ ​ស្ថានភាព​ធ្ងន់​ធ្ងរទើប​រូប​លោក ​ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ​។ យ៉ាងណាម៉ិញ​ តាមរបាយការណ៍​បាន​បញ្ជាក់ថា ​អ្នក​បើកបរ​មិន​ស្ថិត​​នៅក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ឡើយ​។​ គ្រោះថ្នាក់ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅ​ត្រង់​ចំណុច កូន​ភ្នំ​នៃ​ផ្នែកខាងលើ​នៃ​ទីក្រុង​Malibu។ តាម​ការរាយការណ៍​របស់​CHP បាន​ឲ្យ​ដឹងថា​រថយន្ត​នេះ​ស្រាប់​តែ ​មិន​អាច​ធ្វើ​ការ​គ្រប់​គ្រង​បាន​ភ្លាមៗ​ នៅ​ពេល​ដែលដល់​កន្លែងបត់​មកលើផ្លូវ​Highway ​ដែល​ជា​ហេតុដែល​ធ្វើឲ្យ​រថយន្តនោះ​​ ​ក្រឡាប់ចុះមកតែម្តង៕
Kevin Hart
Kevin Hart
Kevin Hart
Kevin Hart