ទេព មុន្នីរក្សា កាក់កបទាំងការសម្ដែង ទាំងមុខជំនួញសម្អាងការ!

ភ្នំពេញ៖ នៅក្នុងពេលនេះតារាវ័យក្មេងកញ្ញា ទេព មុន្នីរក្សា កាន់តែឈានឡើងនៅក្នុងពិភពសិល្បៈគួរឲ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីនាងត្រូវបានឪពុកប្រគល់សម្អាងការឲ្យគ្រប់គ្រង។ អុីចឹងហើយទើបនាងចាប់ផ្ដើមរយាលពីការងារសង្គម និងការងារសម្ដែងខ្លះៗ ព្រោះតែត្រូវបំពេញការងារជាថៅកែសម្អាងការ នៅកណ្ដាលក្រុងតាខ្មៅនាពេលនេះ។
កញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
កញ្ញា ទេព មុន្នីរក្សា បញ្ជាក់ថា កញ្ញាមិនសូវទទួលការងារសប្បុរសធម៌នាពេលចុងក្រោយ មិនមែនដោយសារតែហេតុផលឡើងកូដ ហើយផ្អាកការងារមិនទទួលកម្រៃនោះទេ ប៉ុន្តែបណ្ដាលមកពីកញ្ញាត្រូវបានលោកឪពុកប្រគល់សម្អាងការ «មរកតមង្គល» ស្ថិតនៅផ្សារតាខ្មៅថ្មី លើបណ្ដោយផ្លូវចូលទៅក្រុងតាខ្មៅមុនឆ្លងស្ពានឲ្យគ្រប់គ្រង ទើបនាងមមាញឹកខ្លាំងពិបាកដកឃ្លា។ កញ្ញាថា រាល់ថ្លៃខ្លួនមិនត្រឹមតែទទួលភារៈគ្រប់គ្រងសម្អាងការមួយមុខនោះទេ ប៉ុន្តែក៏ត្រូវហាត់រៀនតែង និងហាត់រាំរបាំ ការពារនៅពេលមានតម្រូវការឲ្យកញ្ញារាំក្នុងកម្មវិធីផ្សេងៗ ហើយធ្វើមិនបានល្អផងដែរ។ យ៉ាងណាមិញកញ្ញាក៏បានប្រកាសថានៅតែឆ្លៀតសម្ដែង និងថតស្ពត ខណៈដែលការងារសប្បុរសធម៌ កញ្ញាក៏នឹងមិនចោលផងដែរឲ្យតែអាចលៃពេល។ កញ្ញាទទួលស្គាល់ថា ទីផ្សារឈានឡើង តម្លៃខ្លួនក៏ខ្ពស់ដាច់ឆ្ងាយពីមុនផងដែរ ទើបនាងត្រូវបង្ខំចិត្តលៃពេលទទួលការងារសិល្បៈផងកុំឲ្យជ្រុះចំណូល និងគ្រប់គ្រងសម្អាងការផង។ អ្នកគាំទ្រភាគច្រើនសុទ្ធតែលាន់មាត់ថា តារាវ័យក្មេងមុខឃ្យូតកញ្ញា ទេព មុន្នីរក្សា ស្រស់ស្អាតប្លែកជាងមុន និងមើលទៅផូរផង់ដូចទើបតែសម្ងំកែសម្ផស្ស ជាមួយនឹងឈុតសម្អាងការ «មរកតមង្គល» នៅកណ្ដាលក្រុងតាខ្មៅ ដែលនាងទើបតែបង្ហោះក្នុងនាមជាតារាម៉ូដែលសម្រាប់សម្អាងការខ្លួនឯងផង និងជាថៅកែស្រីទាំងវ័យក្មេងផង។
កញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
កញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
កញ្ញាថាប៉ុន្មានឈុតដែលនាងបានគ្រងជាមួយម្ចាស់ពានឈុតបុរាណលោក រុន ណាកូ ដែលបានបង្ហាញមិនមែនចង់បង្អួតសម្រស់តែម្យ៉ាងនោះទេ ប៉ុន្តែក៏ដើម្បីសម្ញ៉ែងឈុតសម្អាងស្អាតៗ ដែលអ្នកឯកទេសរបស់នាងបានច្នៃសម្រាប់ត្រៀមរដូវកាលមង្គលការថ្មី។ នាងថាខ្លួនបានចំណាយច្រើនគួរសមក្រោយទទួលគ្រប់គ្រងសម្អាងការ «មរកតមង្គល» បន្តពីឪពុក ប៉ុន្តែឪពុករបស់នាងក៏នៅតែឈរពីក្រោយផងដែរ ដើម្បីបង្រៀនឲ្យនាងចេះស្ទាត់ការងារ។ អុីចឹងហើយទើបនាង ប្រកាសថានឹងពង្រឹងអាជីវកម្មឲ្យកាន់តែខ្លាំងក្នុងពេលដ៏ខ្លី៕
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ
លោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា ក្នុងឈុតសម្អាងការ