កាន់តែងាយស្រួល ជាមួយនឹងសេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត!

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៣:៤២
ភ្នំពេញ៖ ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា មានបម្រើសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដែលផ្ដល់នូវភាពងាយស្រួល ចំណេញពេលវេលា លឿនរហ័ស និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ដែលក្នុងនោះសេវាអេធីអឹមបានដើរតួនាទីយ៉ាងសំខាន់។
សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត
ប្រាសាក់ បានបំពាក់អេធីអឹមរបស់ខ្លួនរហូតដល់ជាង ១៣០ ទីតាំងនៅទូទាំងប្រទេស ដែលមានមុខងារជាច្រើនសម្រាប់អតិថិជនធ្វើការដកប្រាក់ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ប្តូរប្រាក់ ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗទៀត ដែលអតិថិជនអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ពេលវេលា។លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានបញ្ជាក់ថា៖ លោក សូនី បានបន្ថែមថាសាធារណជនគួរបើកគណនីសន្សំនៅ ប្រាសាក់ នៅថ្ងៃនេះ ដើម្បីទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត​ ទំនើបទាន់សម័យ ជាពិសេសបើកគណនីសន្សំនៅប្រាសាក់ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ងាយស្រួលគ្រប់គ្រងសាច់ប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព៕
សេវា ATM ប្រាសាក់ ទូទាំងរាជធានីខេត្ត