អីយ៉ាស!! R. Madrid រួចរាល់ក្នុងការបង្ហាញសមាសភាពកីឡាករថ្មីតម្លៃ ៦៤លាន នៅថ្ងៃចុងក្រោយទីផ្សារអឺរ៉ុប

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៣:៤៩
អេស្ប៉ាញ៖ Real Madrid ត្រូវបានគេរាយការណ៍មកថារួចរាល់ក្នុងការចំណាយកញ្ចប់ថវិការ ៦៤លានផោនដើម្បីនាំយកខ្សែបម្រើរបស់ Sporting Lisbon កីឡាករ Bruno Fernandes ខណៈការប្រកាសជាផ្លូវការក្លិបយក្សអេស្ប៉ាញ Real Madrid អាចនឹងធ្វើឡើងនៅថ្ងៃច័ន្ទនេះ ដែលជាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ។
កីឡាករBruno Fernandes
បើតាមប្រភពពី ESPN ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes នឹងបង្ហាញខ្លួនជាកីឡាករផ្លូវការរបស់ Real Madrid ក្នុងថ្ងៃច័ន្ទសប្ដាហ៍នេះ បន្ទាប់ពីការចរចាគ្នាបានសម្រេច។លោក Zinedine Zidane ហាក់មានបំណងចង់ពង្រឹងតំបន់បម្រើប្រយុទ្ធរបស់ក្រុមខ្លួនសម្រាប់រដូវកាលថ្មីនេះ។ ជាក់ស្ដែងអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានតាមទិញ Bruno Fernandes ក្រោយពីបរាជ័យក្នុងការចរចានាំយកកីឡការ Paul Pogba, Christian Eriksen និង Donny van de Beek មកកាន់កីឡដ្ឋាន Santiago Bernabeu។
លោក Zinedine Zidane
គួរឲ្យដឹងដែរថា លោក Zidane ធ្លាប់បានទម្លាយប្រាប់ថាអ្នកគាំទ្ររបស់ Real Madrid ថានឹងមានអ្វីភ្ញាក់ផ្អើលនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទសម្រាប់ក្លិបយក្សមួយនេះ៕