អបអរសាទរបេក្ខជន១០រូប ដែលឈ្នះកម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩ និងទទួលបានសិទិ្ធចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី!

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៥:០៤
ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា​ ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជា​ណាចក្រកម្ពុជា បានរៀបចំកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី៩ នៅមុខសកលវិទ្យាល័យភ្នំពេញអន្តរជាតិចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់។
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
បេក្ខជនចំនួន ៦០ រូប បានចុះឈ្មោះចូលរួមការប្រកួតក្នុងឆ្នាំនេះ ដោយជ្រើសរើសយកជ័យលាភីចំនួន ១០ រូបតែប៉ុណ្ណោះ ដែលដាក់បាតដៃលើរថយន្ត ស៊ូបារុ បានយូរជាងគេនឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព័្រត្រនៅប្រទេសសិង្ហបុរី ជាមួយបេក្ខជនដែលឈ្នះមកពីបណ្តាប្រទេសផេ្សងៗក្នុងអាស៊ាន ដើម្បីឈ្នះរង្វាន់ធំរថយន្ត Subaru XV ដ៏ថ្មីស្រឡាងមួយគ្រឿង ដែលមានតម្លៃ ៥៦,០០០ ដុល្លារសហរដ្ឋ​អាមេ​រិ​ក
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
ការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ គឺជាការប្រកួតដ៏លំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែល​បេក្ខជន​​​​​​ទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេច​នៅលើរថយន្តរួមជាមួយលក្ខខណ្ឌ និងបទបញ្ញតិផ្សេងៗ​ក្នុងពេលប្រកួត ។
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
ជាធម្មតាបេក្ខជនត្រូវឈរដាក់ដៃ​ស្តាំ​របស់ខ្លួននៅលើរថយន្តដែលបានកំណត់។ បេក្ខជន​នឹងត្រូវអនុញ្ញាតឲ្យសម្រាក ១០ នាទីរាល់រយៈពេល ៦ ម៉ោងម្តង ដើម្បីញុំាទឹក និងប្រើប្រាស់បន្ទប់ទឹក។ ទន្ទឹមនឹងនោះក្នុងពេលប្រកួតនឹងមានហ្គេមផ្សេង​ៗសម្រាប់​លេង​កម្សាន្ត​ផង​ដែរ ប្រសិនបើបេក្ខជនធ្វើខុសលក្ខខណ្ឌណាមួយនឹងត្រូវជម្រុះចេញពីការប្រកួតភ្លាមៗ។​​ ការប្រកួតនេះ​នឹង​បញ្ចប់ បន្ទាប់​ពីយើង​អាចស្វែងរក​បេក្ខជន ១០ រូប​ចុង​ក្រោយ​ដែលឈរបានយូរជាងគេ។ការប្រកួតឆ្នាំនេះក៏មានលក្ខណៈស្វិតស្វាញមិនចាញ់ពីឆ្នាំមុនដែរ ប៉ុន្តែអ្វីដែលប្លែក ហើយអ្វីដែលពិសេសនោះគឺ បេក្ខជនមួយរូបដែលឈរដាក់បាតដៃបានយូរចុងក្រោយគេបង្អស់ប្រចាំប្រទេសកម្ពុជា នៅក្នុងប្រទេសសិង្ហបុរី នឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន ១ ពាន់ដុល្លារសិង្ហបុរី ពីក្រុមហ៊ុនផ្ទាល់។
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
នៅឯប្រទេសសិង្ហបុរី បេក្ខជនដែលចូលរួមប្រកួតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ផ្សេងទៀតដូចជា រង្វាន់ប្រចាំប្រទេស (សម្រាប់បេក្ខជនណាដែលឈរបានយូរជាងគេប្រចាំប្រទេសរបស់ខ្លួន) រង្វាន់ប្រចាំអាស៊ាន (បេក្ខជនដែលឈរបានយូរជាងគេប្រចាំតំបន់ដោយមិនរាប់បញ្ចូលប្រទេសសិង្ហបុរី) និងរង្វាន់ជាក្រុមសំរាប់ប្រទេសណាដែលឈរបានយូរជាងគេ​ (យកពេលវេលាដែលបេក្ខជនម្នាក់ៗឈរបូកបញ្ចូលគ្នាដើម្បី
បានពេលវេលាជាក្រុម)។
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុ ឆ្នាំ២០១៩
កម្មវិធីនេះទទួលបានការឧបត្ថម្ភដោយ S-Cool, Pocari Sweat, KBSK និង Dasani៕