ប្លែកភ្នែក! លើកទីមួយឃើញ អ៊ីវ៉ា ស្លៀកពាក់បែបនេះ ពិតជាស៊ិចស៊ីនិងក្មេងខ្លាំង

ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា កាន់តែមានប្រជាប្រិយភាព ដូច្នេះហើយការងារសិល្បៈរបស់នាង ក៏មានភាពមមាញឹកស្ទើរតែដកឃ្លាមិនរួចផងដែរ។ដោយឡែក កាលពីថ្មីៗនេះ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ តុបតែងខ្លួនយ៉ាងប្លែក សម្រាប់ឡើងឆាកតន្ត្រីក្នុងកម្មវិធីមួយ។ក្នុងនោះដែរ កញ្ញា អ៊ីវ៉ា បានស្លៀកសំពត់ខ្លី ជាមួយអាវស បែបសិស្សសាលា ដែលមើលទៅពិតជាប្លែកភ្នែកមែនទែន។ ហើយជាពិសេសនោះ សម្រាប់មួយឈុតនេះពិតជាស៊ិចស៊ី ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនតាមសម្លឹកមើលមិនដាក់ភ្នែកនោះទេ។ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជនក៏ដូចជាអ្នកគាំទ្រឃើញកញ្ញា អ៊ីវ៉ា តែងខ្លួនបែបនេះ ក៏ប៉ុន្តែនាងក៏ទទួលបានពាក្យសរសើរ ពីសំណាក់អ្នកគាំទ្រ អំពីរូបសម្រស់នាង និងបាននិយាយថាមួយឈុតនេះ ពិតជាសាកសមនឹងនាងខ្លាំងណាស់៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា