បងប្រុសគំរូ! Jimin ហោះពីបារាំងមក Surprise ខួបកំណើតប្រុសពៅដល់កូរ៉េ សូម្បីអ្នកគាំទ្រក៏ភ្ញាក់ផ្អើល

កូរ៉េខាងត្បូង ៖ កាលពីប៉ុន្មានថ្ងៃមុន Jimin សមាជិកក្រុម BTS ត្រូវបានគេប្រទះឃើញ លោកនិងឪពុកទៅដើរលេងកម្សាន្តនៅឯទីក្រុងប៉ារីស ប្រទេសបារាំង តាំងពីមុនថ្ងៃកំណើតរបស់ Jungkook មកម្ល៉េះ។ រហូតដល់ថ្ងៃទី១ ខែកញ្ញា ដែលជាថ្ងៃកំណើតរបស់ប្រុសពៅ Jimin បានបង្ហោះវីដេអូជូនពរ ប្អូនពៅពីប្រទេសបារាំងមកតែម្ដង ជាហេតុធ្វើឲ្យអ្នកគាំទ្រគិតថា ពួកគេមិនបាននៅជាមួយគ្នាដូចជារាល់ឆ្នាំនោះទេ ដោយសារតែនេះជាពេលវិស្សមកាល។ ប៉ុន្តែកន្លងទៅមិនបានប៉ុន្មាន Jimin បានបង្ហោះរូបភាពមួយសន្លឹកទៀត ជាមួយសារបញ្ជាក់ថា លោកបានវិលត្រលប់មកដល់ផ្ទះវិញហើយ ប៉ុន្តែកម្លោះមានស្នេហ៍ម្នាក់នេះ មិនបានត្រលប់មកដៃទទេឡើយ ពោលគឺត្រឡប់មកវិញព្រមជាមួយនឹង កាដូថ្ងៃកំណើតសម្រាប់ Jungkook ជាច្រើនផងដែរ។ក្រុមអ្នកគាំទ្របានសន្និដ្ឋានថា Jimin ប្រហែលជាបង្ហោះវីដេអូជូនពរថ្ងៃកំណើត Jungkook ពីប្រទេសបារាំងមក គឺដើម្បីបោកបញ្ឆោតឲ្យ Jungkook និងអ្នកគាំទ្រជឿជាក់ថា លោកពិតជាកំពុងស្នាក់នៅក្រៅប្រទេសពិតមែន ប៉ុន្តែតាមការពិត លោកកំពុងតែធ្វើដំណើរត្រឡប់មកវិញ ដើម្បីមកឲ្យទាន់ថ្ងៃកំណើតរបស់ប្រុសពៅ។អ្នកគាំទ្រខ្លះបានអះអាងថា ប្រដាប់លេងមួយដែលនៅពីក្រោយ Jungkook នៅក្នុងរូបភាព គឺជាអំណោយពី Jimin ដែលវាជាប្រអប់ភ្លេង មានលក់តែនៅបារីសប្រទេសបារាំងប៉ុណ្ណោះ។ ចំណែកអាវដែល Jungkook ពាក់ថតរូប និងនំខេកពណ៌ឥន្ធនូ គឺសុទ្ធតែជាអំណោយរបស់ Jimin សម្រាប់ប្រុសពៅ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តរកពាក្យនឹងថ្លែងមិនបាន ព្រោះតែមិត្តភាពដ៏ល្អមិនផ្លាស់របស់ពួកគេ ទោះបីនៅជាមួយគ្នារាប់ឆ្នាំទៅហើយក្ដី៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Jungkook និង Jimin
រូបភាព Jungkook និង Jimin
រូបភាព Jungkook និង Jimin
រូបភាព អំណោយពី Jimin
វីដេអូដែល Jimin បានបង្ហោះះ
រូបភាព អំណោយពី Jimin
រូបភាព Jungkook