ស្ងាត់ៗ សូរ្យ អេណា បង្ហោះរូបភាពជាមួយស្វាមី យ៉ាងផ្អែមល្ហែម!

ថៃ៖ អ្នកនាង សូរ្យ អេណា ដែលជាតារាបង្ហាញម៉ូត និងជាតារាសម្ដែងស្រី និយមភាពស៊ិចស៊ី ហាក់ដូចជាមិនសូវបាន លេចមុខមាត់ក្នុង ការងារសិល្បៈប៉ុន្មានទេ មួយរ​យៈចុងក្រោយនេះ ធ្វើឲ្យអ្នកគាំទ្រនឹករម្លឹកគ្រប់គ្នា។ ក្នុងនោះដែរ បន្ទាប់ពី បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជាជនជាតិហូឡង់ រួចមក តារាស្រីរូបនេះ មិនសូវបញ្ចេញរូបភាពផ្អែមល្ហែម ជាមួយម្ចាស់ជីវិត ដូចតារាដ៏ទៃនោះទេ ដោយហេតុផលថា អ្នកទាំងពីរសុទ្ធសឹងតែ រវល់រៀងខ្លួន។ស្រាប់តែ កាលពីម្សិលមិញ សូរ្យ អេណា ត្រូវបានស្វាមីបណ្ដូលចិត្ត ដឹកដៃទៅសាងក្ដីស្នេហ៍ផ្អែមល្ហែមដល់ទៅសមុទ្រភូកេត នៅប្រទេសថៃឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ តាមរយៈរូបភាពដែល សូរ្យ អេណា បានបង្ហោះក្នុងបណ្ដាញសង្គម គេឃើញថា គូស្វាមីភរិយាមួយគូនេះ មើលទៅពោរពេញដោយ សុភមង្គលយ៉ាងខ្លាំងជាពិសេស ប្រកបដោយស្នាមញញឹម យ៉ាងស្រស់ប្រិមប្រិយ ទាំងពីរនាក់តែម្ដង។លើសពីនេះ ពួកគេបានបង្ហាញ សកម្មភាពស្វីតៗ ជាច្រើនសន្លឹក មើលទៅសមគ្នាយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យហ្វេនៗច្រណែននឹង ភាពផ្អែមល្ហែមនៃស្នេហា ពួកគេទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
សូរ្យ អេណា
សូរ្យ អេណា និងស្វាមី
សូរ្យ អេណា និងស្វាមី
សូរ្យ អេណា និងស្វាមី នៅសមុទ្រភូកេត
សូរ្យ អេណា និងស្វាមី នៅសមុទ្រភូកេត
សូរ្យ អេណា និងស្វាមី នៅសមុទ្រភូកេត
សូរ្យ អេណា និងស្វាមី នៅសមុទ្រភូកេត
សូរ្យ អេណា និងស្វាមី នៅសមុទ្រភូកេត