Arsenal វាយបកតាមស្មើ​ ២-២​ ទល់ជាមួយនឹង​ Spur ក្នុងជំនួប North London Derby (មានវីដេអូ)

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៥:១១
អង់គ្លេស៖​ ជំនួប North London Derby លើកដំបូងក្នុងរដូវកាលនេះបានបញ្ចប់ទៅក្នុងលទ្ធផល ២ទល់នឹង២ តែប៉ុណ្ណោះក្នុងរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីក្រុមម្ចាស់ផ្ទះព្យាយាមវាយមកតាមស្មើជាមួយនឹងក្រុមភ្ញៀវ នៅកីឡាដ្ឋាន​ Emirates Stadium។កីឡាករ Christian Eriksen ជាអ្នកស៊ុតបញ្ចូលទីបើកឆាកអោយក្រុមភ្ញៀវនាំមុខ​ត្រឹមនាទីទី១០ ហើយមួយគ្រាប់នេះក៍ជាគ្រាប់ទី៥០របស់ខ្លួនសម្រាប់ Tottenham ។ ហើយកីឡាករ  Harry Kane ជាអ្នកបង្កើតគ្រាប់ទី២ ដោយបាល់ពិន័យ១១ម៉ែត្រ ជួយអោយ Spur បន្តនាំមុខក្រុមកាំភ្លើងធំ Arsenal។
Christian Eriksen
រៀបនឹងបញ្ចប់ការប្រកួតក្នុងតង់ទី១នៅក្នុងម៉ោងបន្ថែម ខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Alexandre Lacazette រកបាន១គ្រាប់ជួយអោយ Arsenal មានសង្ឃឹមតាមស្មើក្នុងតង់ទី២។ ចូលតង់ទី២បានជាង២០នាទី កីឡាករ​​ Pierre-Emerick Aubameyang ជាអ្នកស៊ុតគ្រាប់ទី២ជួយអោយ Arsenal តាមស្មើក្នុងប្រកួតនេះ។
Alexandre Lacazette
ក្នុងការប្រកួតនេះគេសង្កេតឃើញថា Arsenal ទំនងស្រែកឃ្លានជ័យជម្នះការប្រកួតនេះ តែដោយសារតែការចាប់ផ្ដើមពីដើមតង់មិនសូវបានល្អ ទើបធ្វើអោយក្រុមភ្ញៀវយកបាន១ពិន្ទុត្រឡប់ទៅវិញពី Emirates Stadium៕ចង់ដឹងថាក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖