Lee Seung-gi សម្តែងឈុតឆាកគ្រោះថ្នាក់ នៅក្នុងរឿងថ្មី ដោយខ្លួនឯងទាំងអស់ ស្ទើរតែមិនបាច់ប្រើតួជំនួស!

កូរ៉េខាងត្បូង៖ តារាចម្រៀង និងតារាសម្តែងប្រុសល្បីឈ្មោះរបស់ប្រទេសកូរ៉េលោក Lee Seung-gi មានចំណីអារម្មណ៍ថ្មីមកចែកជូនអ្នកគាំទ្រនោះគឺ ខ្សែភាពយន្តភាគមានចំណងជើងថា «Vagabond» ដែលត្រៀមនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍SBS នៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ។ ទៀតសោតរឿងភាគថ្មីនេះ ជាប្រភេទរឿងបែបវាយប្រហារ។ ដោយក្នុងរឿងនេះ Lee Seung-gi ត្រូវដើរតួជាកម្លោះសង្ហាមានអាជីពជាតួស្តាន់(Stunt) ដែលខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីមានឈ្មោះល្បីល្បាញ។​  ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះការក្រុមការងាររឿង «Vagabond» បានបញ្ចេញរូបភាពនៅក្នុងរឿងប៉ុន្មានសន្លឹក ក្នុងឈុតឆាកដែលលោកLee Seung-gi ត្រូវតោងនៅលើដំបូលឡាន។ ដោយគ្រាន់តែឃើញរូបនោះក៏ដឹងដែរថា ពេលសម្តែងតារាប្រុសវ័យ៣២ឆ្នាំរូបនេះ ប្រាកដជាឈឺខ្លួនមិនស្ទើរនោះទេ។​ អ្វីដែលកាន់តែពិសេសជាងនេះលោក Lee Seung-gi ផ្ទាល់បានបង្ហើបឲ្យអ្នកគាំទ្របានដឹងថា ឈុតឆាកគ្រោះថ្នាក់ភាគច្រើននៅក្នុងរឿងនេះ គឺលោកជាអ្នកសម្តែងដោយខ្លួនឯង ស្ទើរតែមិនចាំបាច់ប្រើតួជំនួស។ ដោយលោកបានឲ្យដឹងបន្ថែមទៀតថា លោកបានទៅរៀនក្បាច់ការពារខ្លួនជាមួយគ្រូដែលមានជំនាញ និងខំបង្វឹករូបរាងកាយរបស់លោកឲ្យកាន់តែរឹងមាំ មុនពេលចូលឆាកសម្តែង ហើយលោកLee Seung-gi ពិតយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារមួយនេះ។ ដោយឡែកក្រុមការងារទាំងអស់សង្ឃឹមថារឿងភាគថ្មីរបស់លោកLee Seung-gi នឹងមិនធ្វើឲ្យអ្នកទស្សនាគ្រប់រូបអស់សង្ឃឹមនោះទេ ធានាថានឹងជក់ចិត្តដិតអារម្មណ៍តាំងពីមើលវគ្គដំបូង៕ សូមទស្សនារូបភាពខាងក្រោម៖
Lee Seung-gi
Lee Seung-gi
Lee Seung-gi
Lee Seung-gi
រូបភាពខ្លះៗនៅក្នុងរឿង