ពិតជាប្រពៃណីណាស់ ទើបតែពេញវ័យកូនប្រុសច្បងរបស់ សាវិន ហ្វីលីព សម្រេចចិត្តបួសនាពេលខាងមុខនេះហើយ

ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនស្គាល់ពី តារាសម្ដែងប្រុសកូនពីរលោក សាវិន ហ្វីលីព  ជាក់ជាមិនខានជាមួយនឹងការសម្ដែងរបស់លោក ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនច្រើនមែនទែននាពេលកន្លងមក។ លើសពីនេះទៅទៀតនោះគឺ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ មិនត្រឹមតែមានភាពជោគជ័យលើវិថីសិល្បៈនោះទេ សូម្បីតែការងារលក់អចលនទ្រព្យរបស់លោក ក៏មានទទួលបានការគាំទ្រកាក់កបខ្លាំងណាស់ផងដែរ។
 ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក សាវិន ហ្វីលីព ក៏បានបង្ហោះរូបភាពនិងសារជាច្រើន​​​​​​ អមជាមួយនឹងកូនប្រុសច្បងរបស់ខ្លួនធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍មិនតិចនោះទេ។
នៅក្នុងសំណេរនោះផងដែរ លោក ក៏បានសរសេរថា៖ បន្ទាប់ពីបានឃើញបែបនេះហើយ គេសង្កេតឃើញមានហ្វេនៗសម្ដែងអារម្មណ៍រំភើបជាមួយនឹងលោកខ្លាំងមែនទែន តាមរយៈការខំមិន។
គួរឲ្យដឹងផងដែរ បើតាមការបង្ហោះរបស់លោកនាពេលកន្លងមក នេះជាបំណងប្រាថ្នាធំមួយដែលតារាសម្ដែងប្រុសលោក សាវិន ហ្វីលីព​ ប៉ងទុកជាយូរណាស់មកហើយ៕
 តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖
សាវិន ហ្វីលីព
សាវិន ហ្វីលីព
សាវិន ហ្វីលីព កាលពីពេលបួស
សាវិន ហ្វីលីព និងកូនៗ
កូនប្រុសរបស់សាវិន ហ្វីលីព
សាវិន ហ្វីលីព និងកូនៗ
សាវិន ហ្វីលីព និងកូនប្រុស
សំណេររបស់សាវិន ហ្វីលីព