មានតែហ្វេនទេ ទើបស្គាល់ពាក្យកំប្លែងសម្ងាត់ល្បីទាំង៥នេះ របស់BLACKPINK!

កូរ៉េខាងត្បូង៖ បើទោះបីជា ស្រីស្រស់ទាំង៤ របស់ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព BLACKPINK ទើបតែប្រឡូកចូលសិល្បៈបាន ៣ឆ្នាំយ៉ាងណាក្តី ប៉ុន្តែពួកគេក៏បានផ្តល់នូវរឿងកំប្លែងអស់សំណើចយ៉ាងច្រើន សម្រាប់ប្រិយមិត្តគាំទ្ររបស់ពួកគេបានសើចកម្សាន្តផងដែរ។ជាការពិតណាស់ ជារឿយៗតារាចម្រៀងស្រីទាំង៤ដួងនេះ តែងតែមានពាក្យកំប្លែងថ្មីៗ ឬក៏រឿងប្លែកៗជានិច្ច ដែលធ្វើឲ្យអ្នកគាំទ្រមិនអស់សំណើចមិនបានចំពោះពួកគេ។ ជាក់ស្តែង ក៏ដូចជានេះថ្ងៃនេះផងដែរ យើងក៏បានលើកយកនូវពាក្យកំប្លែងចំនួន៥របស់ BLACKPINK ដែលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយអ្នកគាំទ្រក៏តែងតែចូលចិត្ត យកមកនិយាយលេងសើចជាមួយនឹងពួកគេផងដែរ។ដូចនេះចង់ដឹងថាមានពាក្យអ្វីខ្លះ តោះមកតានដានទាំងអស់គ្នា៖
១. ពាក្យ «Yadom»កាលពីពេលមួយ Lisa នាងបានលើកបង្ហាញនូវ បំពង់ខ្យល់ហឺតរបស់នាង ដោយនាងបានហៅវាជាភាសាកូរ៉េថា «Yadom» ប៉ុន្តែខណៈពេលនោះស្រាប់តែ សមាជិកក្រុមក៏ដូចជាអ្នកគ្រប់គ្រងរបស់នាង បែរជាឮថា «Yadong» ដែលមានន័យថា «Porn» ទៅវិញ។ ហើយចាប់ពេលនោះមក អ្នកគាំទ្រតែងតែយកពាក្យនេះ មកនិយាយលេងដាក់នាងជាប្រចាំផងដែរ។
Lisaនាងលើកបង្ហាញបំពង់ខ្យល់ហឺតរបស់នាង ដោយហៅវាជាភាសាកូរ៉េថា «Yadom»
Lisa នាងលើកបង្ហាញបំពង់ខ្យល់ហឺតរបស់នាង ដោយហៅវាជាភាសាកូរ៉េថា «Yadom»
២. ប្រយោគ «Mai mee tang ka»ដែលប្រយោគនេះជាភាសាថៃ មានន័យថា «ខ្ញុំគ្មានលុយទេ» កាលពីអំឡុងថតកម្មវិធីនៅឯប្រទេសថៃ Lisa បានបង្រៀនសមាជិកទាំង៣នាក់របស់នាង និយាយប្រយោគមួយនេះ នៅពេលដើរផ្សារម្តងៗ រហូតធ្វើឲ្យអ្នកគាំទ្រមិនផ្ទុះសំណើចមិនបាន មិនតែប៉ុណ្ណោះពួកគេថែមទាំងយកប្រយោគមួយឃ្លានេះ ទៅនិយាយលើឆាកប្រគំតន្រ្តីរបស់ពួកគេថែមទៀតផង។
Lisa បង្រៀនសមាជិកទាំង៣និយាយពាក្យ «Mai mee tang ka»
Lisa បង្រៀនសមាជិកទាំង៣និយាយពាក្យ «Mai mee tang ka»
Lisa បង្រៀនសមាជិកទាំង៣និយាយពាក្យ «Mai mee tang ka»
៣. ពាក្យ «Ehee»អ្នកគាំទ្របានចាប់បានជាច្រើនដងថា Lisa តែងតែនិយាយពាក្យ «Ehee» មួយនេះ រាល់ពេលដែលនាងលលេងសើចជាមួយនឹង សមាជិកក្រុម និង អ្នកគាំទ្រេរបស់នាងម្តងៗ។ ហើយបើទោះបីជា សមាជិកក្រុមទាំង៣របស់នាង ធុញនឹងស្តាប់ពាក្យនេះរាល់ថ្ងៃយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រនៅតែចង់ឲ្យLisa ធ្វើបែបនេះដាក់ពួកគេផងដែរ។
Lisa និយាយពាក្យ «Ehee»
Lisa និយាយពាក្យ «Ehee»
៤. ពាក្យថា «Foodsé»គ្រប់គ្នាប្រាកដជាដឹងហើយថា Rosé ស្រលាញ់ការញុំាខ្លាំងប៉ុណ្ណានោះ រហូតដល់ថ្នាក់អ្នកគាំទ្រហៅនាងថា «ព្រះនាងពូកែញុំា» ថែមទៀតផង។មិនតែប៉ុណ្ណោះ កាលពីអំឡុងការ Live កន្លងទៅថ្មីៗនេះ Rosé ក៏ថែមទាំងបានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាផ្ទុះសំណើចជាខ្លាំង ដោយសារតែនាងបានញុំាទៀនខួបកំណើតដោយអចេតនា ព្រោះនាងយល់ច្រឡំស្មានថា ជាស្ករគ្រាប់ថែមទៀតផង ដោយទាំងនេះពិតជាអាចបញ្ជាក់បានថា នាងពិតជាមនុស្សពូកែញុំាពិតមែន។
Rosé
Rosé ច្រឡំញុំទៀនខួបកំណើត
Rosé ច្រឡំញុំទៀនខួបកំណើត
៥. ឈ្មោះថា «Turtle Rabbit Kim» នេះជាពាក្យថ្មីបំផុត ដែល Jisoo ទើបតែនិយាយចែករំលែកទៅកាន់អ្នកគាំទ្ររបស់នាង នៅលើ VLive ថា កន្លងមកនាងពិតជាចង់មានឈ្មោះកណ្តាល (Middle Name) ខ្លាំងណាស់ ម៉្លោះហើយទើបទីបំផុតនាងក៏សម្រេចចិត្ត ដាក់ឈ្មោះថ្មីមួយសម្រាប់ខ្លួនឯងថា «Jisoo Turtle Rabbit Kim» តែម្តង។ ហើយចាប់ពេលនោះមក អ្នកគាំទ្រក៏និយមចូលចិត្តហៅឈ្មោះថ្មីដ៏សែនកំប្លែងមួយនេះរបស់នាងផងដែរ។៕ចុះប្រិយមិត្តវិញមានធ្លាប់ឮពាក្យទាំងនេះដែរទេ?
Jisoo ដាក់ឈ្មោះថ្មីថា «Jisoo Turtle Rabbit Kim»
Jisoo ដាក់ឈ្មោះថ្មីថា «Jisoo Turtle Rabbit Kim»
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK