ផ្លូវការ!! Napoli យកបានខ្សែប្រយុទ្ធ Spurs មួយរូបដោយមិនអស់ប្រាក់មួយសេន

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៤:៥២
អ៊ីតាលី៖ Napoli យកបានអតីតខ្សែប្រយុទ្ធ Tottenham Hotspur កីឡាករ Fernando Llorente ជាផ្លូវការនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅអឺរ៉ុប ដោយមិនអស់ប្រាក់មួយសេន ពោលគឺចូលរួមដោយមិនមានតម្លៃខ្លួន។
កីឡាករFernando Llorente
ប្រភពពីក្នុងប្រទេសអ៊ីតាលី Llorente នឹងចុះកិច្ចសន្យាកុងត្រារយៈពេល ២ឆ្នាំជាមួយ Napoli អមដោយប្រាក់នឿយហត់ ២.៥លានអឺរ៉ូក្នុងមួយឆ្នាំ។ កាលពីរដូវកាលមុន Llorente ចូលលេងឲ្យ Spurs បាន ៣៥ប្រកួត ដោយអាចរកគ្រាប់បាល់បាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដងក្នុងនាមជាខ្សែប្រយុទ្ធ។ ក្រោយចប់កុងត្រាជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះបានសម្រេចចិត្តក្នុងការដើរចេញ។
កីឡាករ Fernando Llorente
គួរបញ្ជាក់ផងដែរថា Llorente ក៏ធ្លាប់លេងនៅក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ពីមុនមកដែរ អំឡុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ ជាមួយសេះបង្កង់ Juventus៕