ផ្ទុះការសរសើរ! ក្មេងប្រុស សាន់ រ៉េ ចងចាំខ្ពស់ ចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥ និងប្រវត្តិ មិនខុសពីហុង ភារិន(មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីមានការសរសើរពី កូនខ្មែរលោកហុង ភារិន ដែលគេហៅថាអច្ឆរិយកម្ពុជា មានការចងចាំខ្ពស់អាចចាំខ្ពស់ ជាមួយនឹងបង្ហាញការចងចាំប្រតិទិន៧០០ឆ្នាំ សន្លឹកបៀរ៥២សន្លឹក និងតួលេខជាច្រើនយ៉ាងភ្ញាក់ផ្អើល។មិនបានប៉ុន្មានផង ពេលនេះក៏ស្រាប់តែផ្ទុះនូវការសរសើរ ពីក្មេងប្រុសមួយរូបទៀត ឈ្មោះសាន់រ៉េ ដែលមានការចងចាំខ្ពស់ដូចទៅនឹងលោកហុង ភារិន ដោយបានធ្វើការបង្ហាញនូវសមត្ថភាព នៅក្នុងកម្មវិធីរបស់ PNN ធ្វើការរៀបរាប់ពីនិយាយឈ្មោះប្រធានាធិបតី៤៥រូប បានយ៉ាងល្អ។ដោយក្នុងនោះឃើញថាក្មេងប្រុសរូបនេះ បានធ្វើការហៅឈ្មោះ ដែលមានរូបភាពជាច្រើនសន្លឹករបស់ប្រធានាធិបតីជាច្រើននាក់ ដោយប្រើប្រាស់ការចងចាំ ឆ្លើយត្រូវគ្រប់វិញ្ញាសារ មិនខុស ឬក៏រអាក់រអួល នៅក្នុងការឆ្លើយបន្តិចសោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែប្រវត្តិមួយចំនួន ក៏ប្អូនប្រុសអាចឆ្លើយត្រូវ ទៅតាមការសួររបស់គណកម្មការផងដែរ។តាមរយៈភាពវៃឆ្លាត និងការចងចាំដ៏ល្អមួយនេះ បានធ្វើឲ្យបណ្តាអ្នកទស្សនាជាច្រើនពិតជាកោតសរសើរដល់ប្អូនប្រុស ដែលមានសមត្ថភាពល្អ ហើយពិតជារំភើបតែម្តង ដែលកូនខ្មែរមួយរូបទៀតដែលមានការចងចាំខ្ពស់បែបនេះ៕សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
ហុង ភារិន
ប្អូនប្រុស សាន់រ៉េ
ប្អូនប្រុស សាន់រ៉េ
ប្អូនប្រុស សាន់រ៉េ ពេលឡើងបង្ហាញសមត្ថភាព
ប្អូនប្រុស សាន់រ៉េ ពេលឡើងបង្ហាញសមត្ថភាព
ប្អូនប្រុស សាន់រ៉េ ពេលឡើងបង្ហាញសមត្ថភាព
គណកម្មការ