ទីបំផុត! រកឃើញអ្នកឈ្នះការប្រកួតប្រជែងវីដេអូគំនូរហើយ! (មានវីដេអូ)

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៥:៥៣
ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា កន្លងទៅ ផ្ទះមេគង្គ ដែលគេស្គាល់ថាជាផ្ទះស្អាត ទំនើប គុណភាពខ្ពស់ និងតម្លៃសមរម្យ និងមានចក្ខុវិស័យធ្វើឲ្យប្រសើរឡើងសម្រាប់ការរស់នៅរបស់បងប្អូននៅតាមទីជនបទ បានធ្វើការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់បេក្ខជន ដែលបានចូលរួម និងបេក្ខជនជ័យលាភីក្នុងការប្រកួតជែងគំនូរក្រោមប្រធានបទ «ទេពកោសល្យខ្ញុំ» រដូវកាលឆ្នាំ២០១៩។ ដោយក្នុងនោះ បេក្ខជនដែលមិនបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងវីដេអូគំនូរ ក៏ទទួលបានវិញ្ញាបនបត្រលើកទឹកចិត្តផងដែរ។
ការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់បេក្ខជន
សូមបញ្ជាក់ផងដែរថា កម្មវីធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់កូនខ្មែរដែលមានទេពកោសល្យខាងគំនូរបញ្ចេញនូវសមត្ថភាពដែលពួកគាត់មានបង្ហាញទៅដល់សារធារណៈជន ជាតិ និងអន្តរជាតិ ក៏ដូចជាបំផុសស្មារតីឲ្យកូនខ្មែរយើងក្លាហានក្នុងការបង្ហាញ និងបណ្តុះទេពកោសល្យពីកំណើតរបស់ពួកគាត់។
ការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់បេក្ខជន
ការប្រគល់វិញ្ញាបនបត្រ និងរង្វាន់ជ័យលាភីដល់បេក្ខជន
សូមទស្សនាវីដេអូគំនូរបេក្ខជនជ័យលាភីលេខ ១  លេខ ២ និង លេខ ៣ ៖  - ជ័យលាភីលេខ ១ : បេក្ខជន ឆៃយា អមតៈ 
បេក្ខជនជ័យលាភីលេខ១ ឆៃយា អមតៈ
- ជ័យលាភីលេខ ២ : បេក្ខជន ឃ្លេង លីស
បេក្ខជនជ័យលាភីលេខ២ឃ្លេង លីស
- ជ័យលាភីលេខ ៣ : បេក្ខជន សូ តេកងី
បេក្ខជនជ័យលាភីលេខ៣ សូ តេកងី