អ្នកណាៗក៏ល្បីថា ម៉ូតសក់ផ្លែប៉ោមនេះ ពិតជាសាកសមបំផុតសម្រាប់ V

កូរ៉េខាងត្បូង ៖ វាមានរយៈពេល ៦ឆ្នាំហើយចាប់តាំងពីពេលដែល BTS បានបង្ហាញខ្លួនជាតារាដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះហើយសមាជិកម្នាក់ៗ សុទ្ធតែឆ្លងកាត់ការរៀបចំខ្លួនក្នុងស្ទាយ៏ប្លែកៗពីគ្នា អាស្រ័យទៅតាមការច្នៃម៉ូតរបស់ Stylish។ ប៉ុន្តែបើយោងតាមមតិរបស់អ្នកគាំទ្រ ពួកគេបាននិយាយថា សម្រាប់ V ម៉ូតសក់បែបនេះ គឺពិតជាសាកសមជាងម៉ូតដទៃៗទៀត។មិនមែនថាម៉ូតផ្សេងធ្វើឲ្យ V បាត់បង់ភាពទាក់ទាញនោះទេ ប៉ុន្តែដើម្បីឲ្យមានភាពសាកសមទៅនឹងអត្តចរិត ក៏ដូចជាកាយវិការក្រមិចក្រមើមរបស់លោក ទាល់តែម៉ូតសក់ Cute Cute បែបនេះទើបសម។ម៉ូតនេះត្រូវគេហៅតៗគ្នាថា ម៉ូតសក់ផ្លែប៉ោម ជាម៉ូតដែលហ្វេនៗភាគច្រើនលើកឡើងថា ធ្វើឲ្យ V កាន់តែគួរឲ្យស្រលាញ់ ពួកគេពេញចិត្តម៉ូតនេះបំផុត។ប៉ុន្តែគួរឲ្យសោកស្ដាយ ក្នុងពេលបច្ចុប្បន្ន ពួកគេមិនបានឃើញ V លេងស្ទីលបែបនេះទៀតឡើយ។ ទោះបីជាយ៉ាងនេះក្ដី V នៅតែគួរឲ្យស្រលាញ់ដដែល សម្រាប់អ្នកគាំទ្រមិនថាលេងស្ទីលតុបតែងខ្លួនបែបណា ព្រោះវាគ្រាន់តែជាការតុបតែងពីខាងក្រៅ អ្វីដែលសំខាន់គឺទឹកចិត្ត និងសេចក្ដីស្រលាញ់ដែល V មានចំពោះគ្រប់គ្នា វានៅតែស្រស់ស្អាតដូចជាពេលដំបូង៕បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើម៉ូតសក់ផ្លែប៉ោមនេះមានទម្រង់បែបណា?តោះមកទស្សនារូបភាពខាងក្រោម ៖
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V