Barcelona ចង់បានកីឡាករឆ្នើមរូបនេះពី Juventus ជាថ្នូរនឹងការដោះដូរ Rakitic

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៦:៤៨
អេស្ប៉ាញ៖ Barcelona ត្រូវបានគេរាយការណ៍មកថាបានរៀបចំរួចរាល់ក្នុងការអនុញ្ញាតឲ្យខ្សែបម្រើ Ivan Rakitic ទៅចូលរួមជាមួយ Juventus ឲ្យបានមុនយប់ថ្ងៃច័ន្ទនេះ ដោយចង់បានកីឡាករ Federico Bernardeschi ពី Juventus វិញ។
កីឡាករFederico Bernardeschi
Rakitic កំពុងស្ថិតនៅក្នុងចំណុចរសើបក្នុងការចាកចេញពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈក្លិបនៅអ៊ីតាលី Juventus ត្រូវបានគេដឹងថាកំពុងតែចង់បានកីឡាករជម្រើសជាតិក្រូអាតរូបនេះ។
កីឡាករIvan Rakitic
បើតាមកាសែតអ៊ីតាលី Gianluca Di Marzioi ក្លិបជើងឯកអេស្ប៉ាញបានដាក់សំណើចង់បានជម្រើសជាតិអ៊ីតាលី Bernardeschi ជាថ្នូរនឹងការដោះដូរជាមួយ Rakitic។ បើតាមប្រភពដដែលបានឲ្យដឹងទៀតថា Juventus ចង់បាន Rakitic បូកជាមួយលុយខ្លះពី Barcelona ទើបអនុញ្ញាតឲ្យ Bernardeschi ចាកចេញ។ សូមបញ្ជាក់ផងដែរថា Rakitic មិនទាន់បង្ហាញខ្លួនក្នុងជម្រើសដំបូងឲ្យ Barcelona នៅឡើយទេ  ដោយទើបតែលេងបាន ៤៥នាទីប៉ុណ្ណោះសម្រាប់ ៣ប្រកួតមកនេះ៕