តិចអត់ដឹង! តារាស្រីទាំងនេះ ធ្លាប់មានរឿងអាស្រូវស្នេហាច្រើនជាងគេ ជាមួយបុរសហាយសូ !

ថៃ៖ ទោះបីជាមានរូបសម្រស់ស្រស់ស្អាត កេរ្តិ៍ឈ្មោះល្បីល្បាញក៏មិនប្រាកដថាជោគជ័យនៅក្នុងរឿងស្នេហាដែរ។ ជាពិសេសដូចតារាស្រីទាំងនេះ ពួកគេត្រូវឆ្លងកាត់ស្នេហាច្រើនលើកច្រើនសារ រហូតដល់ជាប់ឈ្មោះជាតារាស្រីដែលមានរឿងអាស្រូវស្នេហាច្រើនជាងគេ ជាមួយកម្លោះហាយសូទៀតផង។ចង់ជ្រាបច្បាស់ថាតារាស្រីទាំងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖១. Janie Tienphosuwan បើទោះបីជាពេលនេះនាងបានជួបស្នេហ៍ពិត និងកំពុងតែត្រៀមខ្លួនក្លាយទៅជាអ្នកម៉ាក់ក៏ពិតមែន។ ក៏ប៉ុន្តែបើត្រលប់ទៅមើលប្រវត្តិស្នេហារបស់នាងកាលពីមុនវិញ ឃើញថាJanie ធ្លាប់មានរឿងអាស្រូវស្នេហាជាមួយកម្លោះហាយសូ រហូតទៅដល់១២នាក់ មានទាំងអ្នកក្នុងនិងក្រៅវិស័យសិល្បៈ។
Janie Tienphosuwan
២. Aum Pachrapa តារាស្រីលំដាប់លេខ១រូបនេះ ក៏មិនធម្មតាដែរចំពោះរឿងស្នេហា ព្រោះនាងធ្លាប់មានរឿងអាស្រូវស្នេហាជាមួយកម្លោះហាយសូ៩នាក់រួចមកហើយ​។ ដោយឡែកមកដល់ពេលនេះនាងនៅតែមិនទាន់បានជួប គូស្នេហ៍ពិតប្រាកដនៅឡើយទេ។
Aum Pachrapa
៣. May Pitchanart មិត្តជិតស្និទ្ធរបស់ Aum Pachrapa រូបនេះក៏មិនខុសគ្នាប៉ុន្មានទេ ព្រោះMay ក៍ធ្លាប់មានរឿងអាស្រូវស្នេហាជាមួយបុរសហាយសូ៦នាក់មកហើយ និងទើបតែចែកផ្លូវគ្នាជាមួយគូស្នេហ៍កាលពីពេលថ្មីៗនេះទៀតផង។
May Pitchanart
៤. Woonsen Virithipa ទោះបីជាធ្លាប់រៀបការ ហើយថែមទាំងបានលែងលះគ្នាដាច់ស្រាច់ក៏ពិតមែន ប៉ុន្តែមេម៉ាយសាច់ក្រអូបរូបនេះ នៅតែមានបុរសៗតាមចែរចង់ជានិច្ច។ តែបើគិតត្រលប់ទៅមុនពេលដែលនាងរៀបការវិញឃើញថា តារាស្រីរូបនេះក៏មិនណយដែរ ព្រោះនាងធ្លាប់មានរឿងអាស្រូវស្នេហាជាមួយកម្លោះសង្ហា៣រូប ហើយម្នាក់ៗសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
Woonsen Virithipa
៥​. Pang Ornjira តារាសម្តែងស្រីសាច់សខ្ចី មានឈ្មោះជាស្រ្តីមេម៉ាយរូបនេះ ធ្លាប់មានព័ត៌មានអាស្រូវស្នេហាជាមួយកម្លោះហាយសូចំនួន៤នាក់ ហើយម្នាក់ៗសុទ្ធតែមានមុខមាត់នៅក្នុងសង្គម។
Pang Ornjira