Miley Cyrus កំពុងមានសេចក្តីសុខជាមួយមិត្តស្រីថ្មី ស្លៀកCouple បណ្តើរគ្នាយ៉ាងស្វីត!

អាមេរិក៖ ចូលមកដល់ដើមខែកញ្ញានេះភ្លាម គេបានប្រទះឃើញ តារាចម្រៀងស្រីល្បីឈ្មោះ Miley Cyrus បានដើរកាន់ដៃបណ្តើរគ្នាជាមួយនឹងតារាស្រី Kaitlynn Carter ដែលពាក្យចចាមអារ៉ាមថា ពួកគេគឺជាគួស្នេហ៍ទើបតែសេពគប់ស្រលាញ់គ្នា។តួយ៉ាង តាមរយៈរូបថតជាច្រើនសន្លឹកដែលគេផ្តិតបាន បានឲ្យឃើញថា តារាស្រីទាំងពីរដួងនេះ បានស្លៀកពាក់ឈុតសម្លៀកបំពាក់ស្រដៀងគ្នា ពោលគឺអាវយឺតពណ៌ស ជាមួយនឹងខោពណ៌ផ្ទៃមេឃ បង្ហាញមុខធម្មជាតិគ្មានការផាត់មុខ និងបានដើរកៀកកើយគ្នាសើចសប្បាយ ដូចជាគូស្នេហ៍ល្អូកល្អឺននឹងគ្នាដូច្នោះដែរ។មិនតែប៉ុណ្ណោះ គេថែមទាំងចាប់អារម្មណ៍ឃើញថា ចាប់តាំងពី Miley Cyrus ម្ចាស់បទ “Wrecking Ball” រូបនេះ បានសម្រេចចិត្តផ្តាច់ពាក្យជាមួយនឹង តារាសម្តែងប្រុសរូបសង្ហាលោក Liam Hemsworth មក គេមិនធ្លាប់ឃើញនាងមានទឹកមុខពិបាកចិត្តម្តងណាឡើយ ប៉ុន្តែគេបែរជាឃើញថានាង កាន់តែមានភាពស្រស់ស្រាយសប្បាយចិត្តជាមុន ជាពិសេសថែមទាំងមានមនុស្សពិសេស ដែលជាមិត្តស្រីសំណព្វចិត្ត ចាំជួយឲ្យកម្លាំងចិត្តធ្វើឲ្យនាងញញឹមថែមទៀតផងដែរ។
Miley Cyrus និងអតីតគូដណ្តឹង លោកLiam Hemsworth
គួរបញ្ជាក់ផងដែរថា បើទោះបីជា Miley Cyrus ជាមួយនឹង Kaitlynn Carter មិនទាន់បានប្រកាសដំណឹងស្នេហារបស់អ្នកទាំងពីរជាផ្លូវការយ៉ាងណាក្តី ប៉ុន្តែតាមរយៈកាយវិការផ្អែមល្ហែមឱបថើប ក៏ដូចជាសកម្មភាពផ្សេងៗ ដែលអ្នកទាំងពីរតែងតែ បណ្តើរគ្នាដើរលេងលំហែកាយ និងចូលរួមកម្មវិធីធំៗផ្សេងនោះ ក៏បានធ្វើឲ្យអ្នកគាំទ្របានដឹងច្បាស់ទៅហើយ ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងលើសពីមិត្តភក្តិធម្មតាពិតមែន៕
Miley Cyrus និង Kaitlynn Carter បណ្តើរគ្នាពាក់ខោអាវCouple

Miley Cyrus និង Kaitlynn Carter
Miley Cyrus និង Kaitlynn Carter ថើបគ្នា
Miley Cyrus និង Kaitlynn Carter