PSG ត្រៀមខ្លួនរួចរាល់ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Inter ម្នាក់

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៦:១៣
អ៊ីតាលី៖ យោងតាមប្រភពព័ត៌មាន Gianluca Di Marzio បានអោយដឹងថាកីឡាករ Mauro Icardi អាចនឹងត្រូវបានចាកចេញពីក្រុម Inter ទៅចូលរួមជាមួយក្លិប អ្នកមាន Paris Saint-Germain ក្នុងលក្ខខណ្ឌខ្ចីជើង ។ស្របពេលដែលទីផ្សារដោះដូរកីឡាករនៅទ្វីបអ៊ឺរ៉ុបនឹងបញ្ចប់នៅរយៈពេលប៉ុន្មានម៉ោងខាងមុខ PSG កំពុងរៀបចំដាក់សំណើខ្ចីជើង Icardi មកកាន់ទឹកដី Parc des Princes ដើម្បីពង្រឹងតំបន់ប្រយុទ្ធនារដូវកាល២០១៩-២០២០នេះ។
 ការដាក់សំណើរបស់ក្លិបសេដ្ឋីនេះបន្ទាប់ពីសំណើរបស់ក្រុមរួមលីក AS Monaco ត្រូវបានច្រានចោល។ ក្លិប PSG រំពឹងថាការនាំយកកីឡាកររូបនេះនឹងសម្រេចមុនពេលដែលទីផ្សារដោះដូរត្រូវបានបញ្ចប់៕