នឹកទេ? មេក្រុម UKiss ត្រឡប់មកពីបម្រើកងទ័ពវិញហើយ ពេលនេះ កំពុងត្រៀមចេញចម្រៀងទោល

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបាត់មុខមួយរយៈ ដើម្បីបំពេញភារកិច្ចបម្រើកងទ័ព ពេលនេះមេក្រុមរូបសង្ហា Soohyun សមាជិកក្រុមចម្រៀង UKiss ទើបតែប្រកាសថា ត្រៀមចេញចម្រៀងថ្មីក្នុងនាមជា តារាចម្រៀងទោលវិញម្ដង។គួរបញ្ជាក់ផងដែរថា Soohyun ត្រូវបានរំសាយចេញពីភារកិច្ចយោធា កាលពីនៅថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ ដោយមានក្រុមអ្នកគាំទ្រជាច្រើន រង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ។Soohyun បានបង្ហោះរូបភាពរបស់លោក ជាមួយនឹងអ្នកគាំទ្រជាច្រើន នៅលើ Instagram ដោយមិនភ្លេចបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅទៅកាន់ពួកគេ ដែលបានចំណាយពេលមកទទួលលោក និងរង់ចាំរូបលោកអស់រយៈពេលជាយូរ។បច្ចុប្បន្ននេះ Soohyun បានបង្ហើបថា លោកកំពុងតែផ្តោតចំណាប់អារម្មណ៍ទៅលើ ការផ្សព្វផ្សាយចម្រៀងទោលវិញម្ដង៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពSoohyun
រូបភាព Soohyun
រូបភាព Soohyun
រូបភាព Soohyun
រូបភាព Soohyun