ឃោរឃៅម៉្លេះ! ហ៊ានវាយទាត់ធាក់ប្រពន្ធ ទាំងកំពុងបីកូនទើបកើតបាន២ខែ (មានវីដេអូ)

WARNING: Graphic Violenceវៀតណាម៖ បុរសជាប្ដីបានប្រើអំពើហិង្សាទាត់ធាក់ទៅលើប្រពន្ធរបស់ខ្លួន ព្រោះតែនាងបានលើកទូរទស្សន៍ទៅដាក់កន្លែងផ្សេងដែលនៅក្នុងផ្ទះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៦:២៦នាទីល្ងាច ក្នុងទីក្រុង Hanoi ប្រទេសវៀតណាម។ប្រភពបានឲ្យដឹងថា បុរសជាប្ដីមានឈ្មោះថា Nyuyen Xuan Vinh អាយុ៣២ឆ្នាំ និងប្រពន្ធមានឈ្មោះថា Vu Thi Thu Ly អាយុ២៧ឆ្នាំ។ ពួកគេទាំងពីរមានកូនចំនួនពីរនាក់។ នៅក្នុងថ្ងៃកើតហេតុ ប្រពន្ធបានលើកទូរទស្សន៍ពីក្នុងបន្ទប់ទៅដាក់កន្លែងផ្សេងទៀតនៅក្នុងផ្ទះ ដែលជាមូលហេតុធ្វើឲ្យប្ដីផ្ទុះកំហឹងឈានដល់ប្រើអំពើហិង្សាទៅលើប្រពន្ធបែបនេះ។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានឲ្យឃើញថា ប្រពន្ធកំពុងបីកូនដែលទើបតែកើតបានពីរខែនៅក្នុងបន្ទប់ ប្ដីបានលើកជើងទាត់ក្បាលរបស់ប្រពន្ធ។ បន្ទាប់ពីដើរចេញពីបន្ទប់ ប្ដីបានទះប្រពន្ធមួយកំផ្លៀងទៀត និងដាល់ចំកណ្ដាលមុខបណ្ដាលឲ្យប្រពន្ធដួលទៅលើឥដ្ឋដែលដៃកំពុងបីកូន។
ទិដ្ឋភាពអំពើហិង្សា
គួរឲ្យដឹងដែរថា នាងជាប្រពន្ធគឺជាអ្នកអានព័ត៌មាននៅស្ថានីយវិទ្យុមួយ។ វីដេអូនៃការប្រើអំពើហឹង្សានេះគឺនាងជាអ្នកបង្ហោះទៅលើបណ្ដាញសង្គមដោយផ្ទាល់។នាងជាប្រពន្ធបាននិយាយថា៖
ទិដ្ឋភាពអំពើហិង្សា
ទិដ្ឋភាពអំពើហិង្សា
ប្រភពបានបន្ដថា ចំពោះការប្រើអំពើហិង្សានេះគឺមិនមែនជាលើកទីមួយនោះទេ។ ពួកគេទាំងពីរធ្លាប់លែងលះគ្នាម្ដងរួចមកហើយ ប៉ុន្ដែបានត្រូវរ៉ូវគ្នាវិញ។ យ៉ាងណាមិញ ក្រោយពីកើតមានអំពើហិង្សានេះមក នាងជាប្រពន្ធបានទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ បន្ទាប់ពីបង្ហោះវីដេអូនោះទៅលើបណ្ដាញសង្គមរួចមក ប្ដីរបស់នាងមិនទាន់ត្រូវបានចាប់ខ្លួនពីខាងប៉ូលិសនៅឡើយទេ។ សម្រាប់បញ្ហានេះដែរ នាងចង់ដាស់តឿនស្ត្រីទាំងអស់ដែលត្រូវប្ដីប្រើអំពើហិង្សា គួរតែហ៊ានប្រាប់មនុស្សជុំវិញខ្លួន កុំធ្វើដូចសម័យមុន ខ្មាសអៀនក្នុងការនិយាយប្រាប់ទៅនរណាម្នាក់៕ សូមទស្សនាវីដេអូខាងក្រោម៖WARNING: Video contains graphic violence