មិនគួរឲ្យជឿសោះ! នាយសង្ហារគុនខ្មែរ ឡៅ ចន្រ្ទា សន្លប់ក្រោមផ្លែកែងកីឡករថៃ ក្នុងទឹកទី២ (មានវីដេអូ)

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៦:៣៧
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ជើងខ្លាំងគីឡូ៦៧ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ កងថៃលែន ដោយត្រូវកីឡាករថៃវាយកែងឲ្យសន្លប់នៅក្នុងទឹកទី២។
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេនៅក្នុងទឹកទី១ ដោយកីឡាករទាំងពីរបានស្ទាបស្ទង់គ្នាទៅវិញទៅមកតាមលក្ខណៈបច្ចេកទេស។ ប៉ុន្តែចូលដល់ទឹកទី២ សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានបបួលកីឡាករថៃប្ដូរកែងគ្នា យ៉ាងណាក្រោយប្ដូរកែងគ្នាមួយប្រាវ ឡៅ ចន្រ្ទា ត្រូវបានកីឡាករថៃវាយកែងឆ្វេងចូលពេញងើបមិនរួច៕ គួរបញ្ជាក់ផងដែរថា កីឡាករថៃ កងថៃលែន រូបនេះធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាដូចជា ឯម ឡេងលី និង វង្ស ណយ ជាដើម ប៉ុន្តែគេបានបរាជ័យក្រោយកណ្ដាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ៕ចង់ឃើញថា កងថៃលែន វាយឡៅ ចន្រ្ទា ឲ្យសន្លប់ដោយផ្លែកែងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖