ស្រ្តីម្នាក់គ្មានប្រាក់ទិញចំណីឱ្យកូនហូប បែកគំនិតសម្លាប់កូនចោល....ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួន (មានវីដេអូ)

រុស្ស៊ី៖ សមត្ថកិច្ចបានចាប់ខ្លួនស្រី្តម្នាក់ពីបទឃាតកម្មលើកូនប្រុសរបស់ខ្លួន ក្រោមហេតុផលថា នាងគ្មានប្រាក់ទិញចំណីឱ្យកូនហូប ទើបបែកគំនិតសម្លាប់កូនចោលយកតែម្តង ដើម្បីកុំឱ្យកូនរងទុក្ខលំបាកខ្លាំងពេក។យោងតាមប្រភពបានឱ្យដឹងថា ស្ត្រីជាម្តាយមានឈ្មោះ Yulia Khabitova អាយុ ២៨ឆ្នាំ បានសម្លាប់កូនប្រុសខ្លួនចោលឈ្មោះ Timur អាយុ ១ឆ្នាំ កាលពីពេលថ្មីៗនេះ ក្នុងប្រទេសរុស្ស៊ី។ឆ្លងកាត់ការសួរចម្លើយពីសមត្ថកិច្ច  នាង Yulia បានសារភាពថា ខ្លួនពិតជាបានបង្ខំចិត្តសម្លាប់កូនខ្លួនឯងចោលប្រាកដមែន ដោយប្រើប្រាស់ខ្សែរឹត.កកូនរហូតដល់ដាច់ខ្យល់ស្លាប់ រួចទើបយកទៅកប់ចោល។មុនពេលម្តាយអប្រិយនេះកប់កូនចូលទៅក្នុងរណ្តៅ នាងបានប្រាប់ទៅកូនថា៖យ៉ាងណាមិញ ពេលនេះនាង Yulia ត្រូវបានសមត្ថកិច្ចចាប់ខ្លួន  និងយកទៅកាត់ទោសតាមផ្លូវច្បាប់។ នាងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៨-២០ឆ្នាំ ពីបទឃាតកម្មដោយចេតនា៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពធ្វើតា្រប់ពីសកម្មភាពសម្លាប់កូនឡើងវិញ
រូបភាពធ្វើតា្រប់ពីសកម្មភាពសម្លាប់កូនឡើងវិញ
នាងYulia និងកូនប្រុសTimur (ជនរងគ្រោះ)
សមត្ថកិច្ចស្វែងរកសាកសពTimur
Timur (ជនរងគ្រោះ)
នាង Yulia