ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ! (មានវីដេអូ)

ភ្នំពេញ៖ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ «The Mask Singer Cambodia» ចាប់ផ្ដើមហើយ នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសម្លេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។
The Mask Singer Cambodia
នៅពេលនេះក្រុមការងារ «The Mask Singer Cambodia» បានទៅដល់ទីតាំងជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ហើយជួបគ្នានៅថ្ងៃស្អែកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៨ ព្រឹក។
The Mask Singer Cambodia
The Mask Singer Cambodia
The Mask Singer Cambodia
បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស៕ឧបត្ថម្ភផ្ដាច់មុខដោយ៖
#OPPOReno10xZoom
#លើសពីអ្វីដែលអ្នកមើលឃើញ