Manchester United បានលក់ខ្សែការពារមួយរូបទៀតហើយទៅក្របខណ្ឌ Italy Serie A

  • ច័ន្ទ ០២ កញ្ញា, ២០១៩ ១៧:០០
អង់គ្លេស៖ ទីបំផុតកីឡាករ Matteo Darmian បានចាកចេញពីក្រុម Manchester United ក្រោយចំណាយពេល ៤ ឆ្នាំនៅទឹកដី Old Trafford ដោយខ្សែការពារសញ្ជាតិអ៊ីតាលីបានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដោយចុះកុងត្រាជាអចិន្ត្រៃយ៍ជាមួយក្លិប Parma ក្នុងក្របខណ្ឌ Italy Serie A។សម្រាប់ការចាកចេញរបស់កីឡាករ Darmian គឺមិនបានបញ្ចេញនូវតម្លៃពិតប្រាកដណាមួយនោះឡើយ តែត្រូវបានគេជឿជាក់ថាស្ថិតក្នុងតម្លៃទឹកប្រាក់ចំនួន ១,៥ លានផោន។
គួរបញ្ជាក់ផងដែរថាខ្សែការពាររូបនេះបានផ្ទេរពីក្លិប Torino មករួមរស់ជាមួយក្លិបបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៥ ដោយបានបង្ហាញខ្លួនចំនួន ៩២ ប្រកួត និងរកបានមួយគ្រាប់ក្នុងការប្រកួតទល់នឹង Crystal Palace ក្នុងឆ្នាំ ២០១៦ ដោយទទួលជ័យជម្នះ ២-០ នៅ Old Trafford ៕