ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងកម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»!

  • អង្គារ ០៣ កញ្ញា, ២០១៩ ០៩:៣៤
ភ្នំពេញ៖ ដើម្បីបញ្ឈប់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្រេ្វសស៊ី បានសហការជាមួយសាលាក្រុង និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំបង្កើតកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមមួយឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញានេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងការពារកុំឲ្យមានជំងឺគ្រុនឈាមនេះកើតឡើងបន្តទៀត។
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
នៅថ្ងៃច័ន្ទ ទី០២ កញ្ញានេះ គឺជាថ្ងៃទីមួយនៃកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ដែល ហ្វ្រេសស៊ី បានចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃ ទៅដល់ប្រជាពលរដ្ឋដែលមកពីខណ្ឌចំនួន ៥​ ដូចជា ៧ មករា, ដូនពេញ, ទួលគោក, ចំការមន, និងបឹងកេងកង និងបានយកមុងជ្រលក់ថ្នាំទៅចែកផ្ទាល់ផងដែរ ដល់អ្នកជំងឺនៅមន្ទីពេទ្យកុមារជាតិផងដែរ។ គេសង្ខេតឃើញថាមានប្រជាជនយ៉ាងច្រើនកុះករដែលបានមកទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ប្រកបដោយទឹកមុខញញឹមញញែម។
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
តាមការស្រង់សម្ដីរបស់ប្រជាពលរដ្ឋ ដែលបានមកទទួលយកមុងជ្រលក់ថ្នាំពី ហ្វ្រេសស៊ី បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា គាត់ពិតជាសប្បាយរីករាយណាស់ ដែល ហ្វ្រេសស៊ី បានរៀបចំកម្មវិធីអប់រំពីវិធីបង្ការជំងឺគ្រុនឈាមនេះឡើងឲ្យគាត់បានយល់ និងចេះវិធីសាស្ត្រការពារខ្លួនពីជំងឺគ្រុនឈាម ហើយជាពិសេសនោះគឺមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៀតផង។
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
សូមបញ្ជាក់ផងដែរថា កម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកទៀតនៅទីតាំងដូចជា៖
- ថ្ងៃទី៣ កញ្ញា នៅសួនឬស្សីកែវ
- ថ្ងៃទី៤ កញ្ញា នៅវិទ្យាល័យច្បារអំពៅ
- ថ្ងៃទី៥ កញ្ញា នៅវិទ្យាល័យជម្ពូវ័ន ៕
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»
កម្មវិធី «ចែកមុងជ្រលក់ថ្នាំ Freshy»